ដំណឹងបន្ទាន់! ចាប់ពីព្រឹកនេះ ហាម​ធ្វើដំណើរទៅផ្លូវជាតិលេខ៤ ដាច់ខាត

  • 2018-07-17 01:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹង​ថា​ពេល​នេះ​ផ្លូវ​ជាតិ​លេខ​០៤ ​កំពុង​លិច​លង់​ដោយ​សារទឹកភ្លៀង។ ​ព័ត៌មាន​បឋម​ដែល​ទទួល​បាន​ឲ្យដឹង​ថា​ ​ផ្លូវ​ជាតិ​លេខ​ ៤ ត្រង់​ចំណុច​ស្ពាន​អូរគគី​ (គីឡូម៉ែត្រ​លេខ ​១០៦-១០៧) ​ត្រូវបានទឹកជន់ហូរកាត់ពីលើផ្លូវប្រវែងជាង ១០០ ម៉ែត្រ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ក្រសួង​ប្រកាស​ភ្លាម​ៗ ​ឲ្យ​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន  ចាប់​ពីព្រឹក​នេះ​។

រី​ឯ​ផ្លូវ​ជាតិលេខ​៤ ឆ្ពោះ​ទៅកាន់​​​ខេត្តកោះកុង ឈាន​ចូល​មក​ដល់​ព្រឹក​ថ្ងៃ​នេះ​ដែរ​ ភ្លៀង​នៅ​តែ​បន្តធ្លាក់ទូទាំងខេត្ត និង​មាន​ទឹក​ជន់​លិច​ផ្លូវ​មួយចំនួន​ ។ ​ការធ្លាក់ភ្លៀងជាប់ជាបន្តបន្ទាប់នេះ ក៏បានបង្កឱ្យមានទឹកលិចលង់តំបន់មួយចំនួន នៅក្នុងឃុំតាតៃលើ ស្រុកថ្មបាំងផងដែរ ។

អត្ថបទ៖ ស៊ិន សាវ៉េត