អាជ្ញាធរហ្វីលីពីនប្រកាសអាសន្នជំនន់ទឹកភ្លៀងក្នុងទីក្រុងធំៗ

  • 2018-07-17 02:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​អាកាសធាតុ​រដ្ឋ Pagasa បាន​ប្រកាស​អាសន្ន​នៅ​ព្រឹក​ថ្ងៃ អង្គារ​នេះ ថា​នឹង​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ទីក្រុង Manila, Bulacan, Bataan និង​Batangas ក្នុង​រយៈ​ពេល ២​ម៉ោង​ប៉ុណ្ណោះ។

ការ​ប្រកាស​អាសន្ន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង ៧:៣៥​នាទី​ព្រឹក​ថ្ងៃ អង្គារ​នេះ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​រយៈ​ពេល ១​ម៉ោង។ ជំនន់​ទឹក​ភ្លៀង​អាច​នឹង​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដោយ​សារ​ព្យុះ​ស៊ីក្លូន​ត្រូពិច​មួយ​ឈ្មោះ "Henry” កំពុង​ធ្វើ​ដំណើរ​មក​កាន​តំបន់​ខាង​លើ​ក្នុង​ល្បឿន ២០​គីឡូម៉ែត្រ និង​មាន​ល្បឿន​ខ្យល់ ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

យ៉ាង​ណា​មិញ ក្រុម​ប្រឹក្សា​គ្រប់​គ្រង និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​របស់​ហ្វីលីពីន កំពុង​តាម​ដាន​ស្ថានភាព​បច្ចុប្បន្ន​បន្ថែម​ទៀត ដើម្បី​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ឲ្យ​បាន​ទាន់​ពេល​វេលា​ផង​ដែរ៕

ប្រភព៖ ABS-CBN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម