Hailey Baldwin មាន​ប្រតិកម្ម​បែប​ណា ពេល​ឃើញ​​ស្នាម​សាក់​រូប Selena លើ​ដៃ​ Justin?

  • 2018-07-17 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ស្រឡាញ់​គ្នា​ជាមួយ​តារា​ចម្រៀង Selena Gomez តារា​ចម្រៀង Justin Bieber បាន​សាក់​រូប​នាង​​លើ​ក​ដៃ​របស់​លោក។ ហើយ​បច្ចុប្បន្ន​នេះ លោក​បាន​ភ្ជាប់​ពាក្យ​ជាមួយ Hailey Baldwin ប៉ុន្តែ​នៅ​តែ​រក្សា​ស្នាម​សាក់​រូប​អតីត​សង្សារ​ចាស់​ដដែល។

ទោះជាយ៉ាងណាក៏ដោយ បើ​តាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ប្រាប់​ទៅ​កាន់​វិប​សាយ Hollywood Life ថា តារា​ម៉ូដែល Hailey មិន​បាន​ខ្វល់​ខ្វាយ​ពី​ស្នាម​សាក់​មួយ​នោះ​ទេ។ នាង​មិន​មែន​ជា​មនុស្ស​ដែល​ចាប់​អារម្មណ៍​លើ​រាល់​បញ្ហាបែបនេះ និង​មាន​ប្រតិកម្ម​អ្វី​ឡើយ។ ម៉្យាង​វិញ​ទៀត តារា​ចម្រៀង Justin បាន​​ប្រើប្រាស់​ពាក្យពេចន៍​ផ្អែមល្ហែម​លួងលោម​នាង​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ល្អ។ លោក​បាន​និយាយ​ថា ស្នាម​សាក់​នោះ គ្រាន់​​តែ​ជា​រឿង​អតីត​កាល​តែ​ប៉ុណ្ណោះ ហើយ Hailey គឺ​ជា​មនុស្ស​ស្រី​តែ​ម្នាក់​ដែល Justin ជ្រើសរើស​យក​ជា​គូ​អនាគត។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នោះ​ទេ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា តារា​ចម្រៀង​រូប​នេះ ក៏​បាន​សន្យា​ដែរ​ថា​នឹង​សាក់​រូប​គូ​ដណ្ដឹង​របស់​លោក ដើម្បី​បញ្ជាក់​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ជា​រៀង​រហូត។ ពួក​គេ​អាច​នឹង​សាក់​រូប​ជាមួយ​គ្នា ហើយ Hailey មាន​អារម្មណ៍​ថា​ធូរស្បើយ​ដែល​គ្មាន​អ្វី​អាច​ផ្លាស់ប្ដូរ​ទំនាក់ទំនង​របស់​ពួក​គេ​បាន៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា