លោក ហូ ចំណាប់៖ "ធ្វើ​ច្រើន​ចេះច្រើន ហើយ​ក៏​ជា​ឱកាស​ នៃ​ការ​អភិវឌ្ឈន៍​ខ្លួន​​"

  • 2018-07-17 02:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ធ្វើ​ការងារ​កាន់តែ​ច្រើន​កាលណា ឱកាស​នៃ​ការ​រៀន​សូត្រ​និង​អភិវឌ្ឍ​ខ្លួន​យើង​ក៏​មាន​កាន់​តែច្រើន​ទៅ​តាម​នោះ​ដែរ"។ នេះជា​ការ​លើកឡើង​របស់​លោក ហូ ចំណាប់ អាយុ ៣៧ ឆ្នាំ ជា​ស្ថាបនិក​សហ​គ្រាស​សង្គម Fairweave និង​អ្នក​គ្រប់​គ្រង​ទី​ផ្សារ​សហ​គ្រាស​ Cam​bo​dia Knits ។

ការ​លើកឡើង​របស់​លោក​ ហូ​ ចំណាប់​ បែប​នេះ គឺ​សំដៅ​ដល់​​អ្នក​ធ្វើ​ច្រើន​មាន​ទាំង​ត្រូវ​ និង​ខុស។ ម៉្លោះ​ហើយ កំហុស​ក៏​អាច​ក្លាយ​ទៅ​ជាមេរៀន​ដ៏ល្អ សម្រាប់​អភិវឌ្ឈន៍​នៅសកម្មភាព​ក្រោយ​ៗ​ទៀត ដើម្បី​ធ្វើ​ការ​អភិវឌ្ឈន៍​ខ្លួន​ទៅ​មុខ កុំ​ឲ្យ​ជាន់​ដាន​ចាស់។ នេះ​គេ​ហៅ​ថា សាលារៀន​បទពិសោធន៍។ លោក​ ហូ ចំណាប់​ និយាយ។

លោក ហូ ចំណាប់ បាន​បង្កើត​សហ​គ្រាស​ Fair​weave ​នៅ​ឆ្នាំ ២០១៣។ សហ​គ្រាស​នេះ​ផលិត គ្រឿង​ដណ្ដប់ គ្រឿង​ប្រើ​ប្រាស់ ​ធ្វើ​ពី​សូត្រ និង​កប្បាស​។ ដោយ​ឡែក​ Cam​bodia Knits ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៤ និង​ជា​សហ​គ្រាស ​ដែល​ផលិត​តុក្កតា​សម្រាប់​ក្មេង​លេង​ធ្វើ​ពី​អំបោះ​ចាក់​ដោយ​ដៃ។

ចង់ដឹង​ពី​ព័ត៌មាន​នានាទាក់ទង​នឹង​លោក ហូ ចំណាប់​ ចុចអាន៖ តោះ! មកស្គាល់សហគ្រាស​ផលិត​តុក្កតា សម្រាប់​ក្មេង​លេង ធ្វើ​ពី​អំបោះចាក់​ដោយ​ដៃ

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក