មក​មើល​ទិដ្ឋភាព​យប់ Final World Cup ក្នុង​កន្លែង​តែ​មួយ​គត់​នៅ​ភ្នំពេញ ដែល​ទទួល​បាន​សិទ្ធិ Live ពី FIFA

  • 2018-07-17 03:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត FIFA World Cup កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន រវាង​បារាំង និង​ក្រូអាត ដែល​អ្នក​និយម​វិស័យ​បាល់ទាត់​ទន្ទឹង​រង់​ចាំ​នោះ បាន​កន្លង​ផុត​ទៅ​ហើយ ដោយ​បារាំង​ជា​ម្ចាស់​ជើង​ឯក ហើយ​ក្នុង​នោះ កម្ពុជា​ក៏​ទទួល​បាន​សិទ្ធ Liveពី FIFA ដែរ ដោយ​ស្រាបៀរ Budweiser ជា​អ្នក​ឧបត្ថម្ភ​ផ្លូវ​ការ ហើយ​ជ្រើស​យក Sound Club ជា​ទីតាំង។

ក្នុង​នោះ អ្នក​គាំទ្រ មិន​ថា​ខាង​បារាំង ឬ​ក្រូអាត​បាន​ចូល​រួម​ជាច្រើន ដោយ Sound Club ក៏​បាន​រៀបចំ​នៅ​ខាង​មុខ​ផ្លូវ​ចូល​ស្រដៀង​នឹង​ទីលាន​បាល់​ទាត់​ផ្ទាល់​ផង​ដែរ។

លោក ឈឿង ម៉េងគ្រុយ ប្រធាន​ទីផ្សារ អែតវូត ក្រុមហ៊ុន​នាំ​ចូល Budweiser បាន​លើក​ឡើង​ថា ស្រាបៀរ​មក​ពី​អាមេរិក​មួយ​នេះ បាន​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ផ្លូវ​ការ​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 2018 ដែល​ជា​ហេតុ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធ Live ផ្លូវ​ការ​នៅ​ភ្នំពេញ។

បន្ថែម​ពី​នេះ ក្រុមហ៊ុន​អែតវូត ក៏​បាន​អញ្ជើញ​តារា​ចម្រៀង​ថៃ កញ្ញា Grand Star មក​ចូល​រួម ជាមួយ​នឹង​ប្រូម៉ូសិន​ទិញ Budweiser ១០ដប ថែម ២ដប ដោយ​ឥត​គិត​ថ្លៃ។

ក្រុម​មាន់​គោក​បារាំង​បាន​បង្កើន​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជា​លើក​ទី២ ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ពិភព​លោក បន្ទាប់​ពី​យក​ឈ្នះ​ក្រូអាត ដោយ​លទ្ធផល ៤-២ វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រុស្សី៕

លោក ឈឿង ម៉េងគ្រុយ ប្រធាន​ទីផ្សារ ក្រុមហ៊ុន​អែតវូត (កណ្ដាល​ ស្ដាំ) និង​លោក ដួង ឆាយ ប្រធាន Sound Club (កណ្ដាល ឆ្វេង អាវខ្មៅ)
កញ្ញា Grand Star (កណ្ដាល)

អត្ថបទ៖ វិទូ