Oppo Find X ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ឥឡូវ​​មាន​លក់នៅ​ខ្មែរ​ហើយ

  • 2018-07-17 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Find X ជា​កំពូល​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Oppo ដែល​បាន​បង្ហាញ​ខ្លួន​កាល​ពី​​ថ្ងៃ​ទី ១៩ ​មិថុនា។

រូបភាព Oppo Find X ផ្ដល់ដោយហាងលក់ទូរសព្ទ អាន ឆែ

ចំណុច​ពិសេស​របស់​កំពូល​ស្មាតហ្វូន​ចុង​នេះ​មាន​ត្រង់​ផ្ទៃ​អេក្រង់​ពេញ រួម​ជា​មួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន។ តាម​ប្រភព​ពី​ហាង អាន ឆែ Oppo Find X នេះ​ដាក់​ក្នុង​តម្លៃ **៩៣៩ ដុល្លារ** សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។

រូបភាព Oppo Find X ផ្ដល់ដោយហាងលក់ទូរសព្ទ អាន ឆែ

Find X ក៏​នឹង​ប្រែក្លាយ​ជា​ស្មាតហ្វូន​រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ អាច​ប្រើ​មុខងារ​ Optical Zoom ដល់​កម្រិត 5x ទំហំ 20MP+16MP មាន​ថាមពល​ថ្ម ៣ ៦៤៥ mAh។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤ អ៊ីញ ប្រភេទ AMOLED៕

រូបភាព Oppo Find X ផ្ដល់ដោយហាងលក់ទូរសព្ទ អាន ឆែ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី