ស្ងាត់ៗ Mint Chalida ទៅសំងំប្រតិបត្តិព្រះធម៌ គេច​ឆ្ងាយពីពិភពខាង​ក្រៅ

  • 2018-07-17 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​កំពុង​សាង​ឈ្មោះ​ល្បី​ពេញ​ពិភព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​ Mint Chalida បាន​សម្រេច​ផ្អាក​ការងារ​ពី​សិល្បៈ​មួយ​រយៈ​ ងាក​មក​ប្រតិបត្តិ​ព្រះធម៌​ដែល​ទី​ផ្លូវ​ស្ងប់​វិញ។

ជារឿង​កម្រ​ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​គួរ​សម​ ពេល​ដឹង​ថា​តារា​សម្ដែង​វ័យ​ ២៥ឆ្នាំ Mint Chalida បាន​ចំណាយ​ពេល​មាន​តម្លៃ​មក​គោរព​ប្រតិបត្តិ​ធម៌​ជាមួយ​ក្រុមគ្រួសារ​ នៅ​សមាគមពុទ្ធសាសនិក​ប្រទេស​ថៃ។ ជាមួយ​ពេលវេលា ដ៏​សែន​មានន័យ​នេះ​ Mint ក៏​មិន​ភ្លេច​បបួល​ប្អូន​ប្រុស​របស់​នាង​ គឺ​ Mond ទៅ​រួម​សាង​កុសល​ជាមួយ​ដែរ។

ការ​ទៅ​សំណាក់ធម៌​នេះ​ ធ្វើឡើង​រយៈ​ពេល​ ៣ថ្ងៃ​ឯណោះ​ ហើយ​គោល​បំណង​គឺ​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្ងប់​ និង​ចៀសឆ្ងាយ​ពី​សម្ពាធ​ផ្លូវចិត្ត​ទាំង​ឡាយ​ដែល​តាម​លងបន្លាចនា​ពេល​កន្លងមក៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី