សុខ រក្សា មានជំងឺ២មុខក្នុងពេលតែមួយ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​ថ្ងៃ មិន​ទាន់​ធូរ​ស្រាល

  • 2018-07-17 07:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ សុខ រក្សា កំពុង​មាន​ជំងឺ​ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​មួយ​ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ស្ថាន​ភាព​ជំ​ងឺ​របស់​លោក ហាក់​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ​ទេ។

ដោយសារ​តែ​បែប​នេះ គូ​ស្នេហ៍​របស់​លោក គឺ​ កញ្ញា កុល ដា​វី​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បាន​ជូន​ពរ​ឲ្យ​ម្ចាស់​ចិត្ត​ ឆាប់​ជា​ពី​ជំងឺ​នឹង​អាល​បាន​មក​ជជែក​លេង​ជាមួយ​គ្នា​ ដូច​កាល​ពី​មុន​។ បើ​តាម​ការ​​ឲ្យ​ដឹង​ពី តារា​សម្ដែង​និយម​ភាព​សិច​ស៊ី កញ្ញា កុល ដា​វី បញ្ជាក់​ថា លោក សុខ រក្សា មាន​ជំ​ងឺ​រលាក​ក្រពះ និង​ពោះវៀន ដោយ​ពេល​នេះ​មិន​ទាន់​អាច​ចេញ​ពី​មន្ទីរពេទ្យ​មក​សម្រាក​នៅ​ផ្ទះ​នោះ​ទេ ព្រោះ​ជំ​ងឺ​របស់​លោកមិន​ទាន់​បាន​ធូរ​នៅ​ឡើយ។

អ្នក​គាំទ្រ និង​មិត្ត​ភ័ក្ក​ជា​ច្រើន​ បាន​ជូន​ពរ​​ឲ្យ​ម្ចាស់​បទ "មនុស្ស​ស្រែ​ដូច​យើង" ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ ដើម្បី​មាន​កម្លាំង​មក​បំពេញ​ការងារ​បាន​ដូច​ដើម៕​

រូប​ភាព៖ FB sok reaksa

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម