៣ ចំណុច លើ​ខ្លួន​អ្នក​ជំនួញ​តូច​ធំ មិន​សូវ​ចោល

  • 2018-07-17 08:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​មាន​របៀប​តុបតែង​ខ្លួន​ផ្សេងៗ​គ្នា ដោយ​ខ្លះ​ចូលចិត្ត​បែប​ហ៊ឺហារ ហើយ​ខ្លះ​ទៀត​អ្វី​ក៏​បាន មិន​សូវ​ជា​ខ្វល់​រឿង​របស់​ក្រៅ​ខ្លួន​ប៉ុន្មាន​ឡើយ។ តែ​បើ​អ្នក​ជា​អ្នក​ជំនួញ ទោះ​ចង់ ឬ​មិន​ចង់ ការ​ស្លៀក​ពាក់ និង​របស់​របរ​ក្រៅ​ខ្លួន​ត្រូវ​តែ​ល្អ​ជាង​អ្នក​ធម្មតា​បន្តិច។ Sabay នឹង​លើក​យក​ចំណុច​មួយ​ចំនួន ដែល​តែងតែ​ឃើញ​មាន​នៅ​លើ​ខ្លួន​អ្នក​ជំនួញ​ធំ​តូច។

១. សម្លៀក​បំពាក់ Brand Brand៖

ទាំង​បុរស និង​ស្ត្រី ភាគ​ច្រើន​មិន​សូវ​ចោល​ទេ​រឿង​ខោអាវ​ម៉ាក​ល្បីៗ ដូចជា Arrow , Calvin Klein , Eagle One, G200, GEOFFREY BEENE, Channel, Gucci និង PRADA ជាដើម ដោយ​សារ​ជា​ម៉ាក​ដែល​សម្បូរ​អាវ​សាច់​លាត សក្ដិសម​សម្រាប់​កិច្ច​ប្រជុំ​នានា ទោះ​បី​មិន​ប្រើ​អាវ​ធំ​ក្ដី។

២. គ្រឿង​អលង្ការ៖

អលង្ការ​ជា​ចំណុច​មួយ​ដែល​អ្នក​ជំនួញ​ច្រើន​មាន​លើ​ដង​ខ្លួន ប៉ុន្តែ​គេ​មិន​និយម​ប្រើប្រាស់​ច្រើន បែប​ពាក់​ស្រោច​ខ្លួន​ឡើយ ដែល​សម្រាប់​សុភាព​នារី​ភាគ​ច្រើន ពាក់​ត្រឹម​គជ​ខ្យង ឬ​ពេជ្រ​បន្តិច​បន្តួច ឯ​បុរស​ត្រឹម​នាឡិកា​ម៉ាក​ល្បី​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នក​ដទៃ​មើល​មក ជា​មនុស្ស​លេច​ធ្លោ ពោរពេញ​ដោយ​ទំនុក​ចិត្ត សាមញ្ញ និង​ថ្លៃថ្នូរ។

៣. ឧបករណ៍​បច្ចេកវិទ្យា៖

មិន​អាច​អត់​បាន​ទេ​នៅ​ក្នុង​ដៃ​អ្នក​ជំនួញ​ចំពោះ​កុំព្យូទ័រ ដែល​ភាគ​ច្រើន​ស្រុក​ខ្មែរ គឺ​របស់​ក្រុមហ៊ុន Apple ដោយ​សារ​ថាមពល​ថ្ម​បាន​យូរ រូបរាង​រចនា​ឡើង​សាមញ្ញ និង​ជា​ម៉ាក​ល្បី​ទូទាំង​ពិភពលោក។ រីឯ​ទូរសព្ទ​ក៏​តែងតែ​ស៊ីវិល័យ និង​លេច​ធ្លោ​បន្តិច​ដែរ។

ក្នុង​នោះ OPPO Find X ក៏​អាច​ស្ថិត​នៅ​ក្នុង​ជម្រើស​អ្នក​ជំនួញ​ទាំង​ឡាយ​ដែរ ដោយសារ​ការ​ឌីហ្សាញ​ប្លែក​ពី​ទូរសព្ទ​ដទៃ ដែល​មាន​អេក្រង់​លាត​ទាំង​អស់ និង​កាមេរ៉ា​មុខ ក្រោយ បង្កប់​ក្នុង​តួ​ទូរសព្ទ ពណ៌​ក៏​ទាក់​ទាញ ហើយ​តម្លៃ​សក្ដិសម​សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម