ជនម្នាក់តាម​គំរាម​សម្លាប់​ TWICE ពេលនេះ​ត្រូវបានចាប់​ខ្លួន

  • 2018-07-17 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ដែល​បាន​គំរាម​សម្លាប់​ក្រុម​ចម្រៀង​ TWICE ពេល​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ ហើយ​អ្វី​គ្រប់​យ៉ាង​កំពុង​អនុវត្ត​ទៅ​តាម​លំដាប់​លំដោយ​ផ្លូវ​ច្បាប់។

កាល​ពី​ឆ្នាំ​មុន​ អំឡុង​ខែ​មិថុនា និង​កក្កដា​ ផលិតកម្ម​ JYP បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​កាន់​ក្រម​ប៉ូលិស​ ដើម្បី​កំណត់​មុខ​សញ្ញាអ្នក​ដែល​ព្យាយាម​គំរាម​យក​អាយុ​ជីវិត​របស់ Mina ព្រម​ទាំង​រៀប​គម្រោង​ជះ​ទឹក​អាស៊ីដ​ដាក់​សមាជិក​ក្រុម​ TWICE ទាំង​អស់​ទៀត។

ក្រុម​ប៉ូលិស​មាន​សមត្ថកិច្ច​បាន​នាំ​គ្នា​ដុតដៃ​ដុត​ជើង​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ហើយ​ទី​បញ្ចប់​ ក្រុមការងារ​ក៏​បាន​រក​ឃើញ​បុរស​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ។ តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ បុរស​ម្នាក់​នោះ​ទើប​មាន​អាយុ ២០​ឆ្នាំ​ស្ដើង​ប៉ុណ្ណោះ។

ក្រុម​ប៉ូលិស​ក៏​បាន​បញ្ជាក់​ដែរ​ថា៖ "ទាក់ទង​នឹងបទ​ឧក្រិដ្ឋ​នេះ​ ខាង​យើង​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ ហើយ​បុគ្គល​ម្នាក់​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ខាង​ច្បាប់​ចាត់​ការ​ដែរ”៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី