DJ លក់ណែម តីតី Cover បទមរតកដើមពីរោះរណ្តំចិត្ត ឯកាយវិការញ៉ិកញ៉ក់គួរឲ្យខ្នាញ់​

  • 2018-07-17 09:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ព្រំ រីតាមិនត្រឺមតែមានរូបសម្រស់ស្រស់សោភានិងពូកែវោហារស័ព្ទជាពិធីការីនីរបស់ស្ថានីយ៍ហង្សមាសប៉ុណ្នោះទេ​ថែមជាតារាសម្តែងភាពយន្តផងដែរ​ដល់តែប្តូរអារម្មណ៍បង្ហើរសំនៀងវិញម្តងពិតជាពិរោះមិនធម្មតាមិនស្មានថាមានទឹកដមសម្លេងល្អយ៉ាងនេះ ធ្វើឲ្យអ្នកគាំត្រទ្រាំមិនសរសើរមិនបានពីទឹកដមសម្លេងក្នុងបទចម្រៀងមរតកដើម អធិរាជ ស៊ិន ស៊ីសាមុតដែលមានចំណងជើង "ផ្កាកូលាបស"ទាំងកាយវិការញិកញក់Cute Cute​គួរឲ្យស្រលាញ់ទៀតផង។

ជាក់ស្តែងនេះមិនមែនជាបទដំបូងដែលពិធីការីនីស្រស់សោភារូបនេះធ្វើការCover​នោះទេមានបទជាច្រើនដែលពិធីការីនីស្រស់សោភាមានឈ្មោះក្រៅថាDJ តីតីបានធ្វើការបកស្រាយដូចជាបទ រកជំនួយសប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ជា បទអូនជាអ្នកណាជាដើមរួមនឹងការសម្តែងជាច្រៀនរឿងដូចជា រឿងអប់រំខ្លី ដងរែក និង រឿង ជំនាងផ្ទះ ដល់ទៅ៣វគ្គ ផងដែរ។អាចនិយាយបានថាDJរូបស្រស់ពិតជាមានជំនាញមិនធម្មតាបន្ទាប់ពីទើបតែល្បីលក់ណែមឆ្ងាញ់បោះដុំផ្តាច់មុខមក។

បន្ថែមពីនេះទោះជាមានការគាំទ្រនៅការបង្ហើរសំនៀងរបស់DJរូបស្រស់យ៉ាងណានាងនៅតែមិនទាន់សម្រេចចិត្តកុងត្រាចូលឲ្យផលិតកម្មចម្រៀងមួយដែលកំពុងទាក់ទងនាងទៅច្រៀងនៅឡើយទេ ព្រោះបើតាមសម្តីរបស់DJរូបស្រស់សោភាប្រាប់មកកាន់Sabay​នាងចង់ធ្វើការងារឯករាជ្យជាងចង់មានមើលមុខរបរតូចរបស់នាងការលក់ណែម និងមានពេលសម្តែងភាពយន្តខ្លះ​ពិសេសបានលំហែអារម្មណ៍តាមការបកស្រាយបទចម្រៀងជូនអ្នកគាំទ្ររបស់នាងទុកស្តាប់កម្សាន្តគិតថាគ្រប់គ្រាន់ហើយហើយថ្មីៗនេះនឹងជួបគ្នាឆាប់ៗជាមួយDJស្រស់សោភាក្នុងរឿងអប់រំខ្លីដែលនិពន្ធដោយខ្លួននាងផ្ទាល់តែសុំលាក់ចណងជើងសិន។ បើតាមសម្តីដែលDJតីតីបានរៀបរាប់ខាងលើ

ចង់ដឹងថាពិរោះខ្លាំងនិងញិកញក់គួរឲ្យស្រលាញ់ប៉ុណ្នាទស្សនាវិដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា ព្រំ រីតា

អត្ថបទពេញនិយម