ពិត​មិន​ចង់​ជឿ អំឡុង World Cup រយៈ​ពេល ១ ខែ រុស្ស៊ី​រង​ការ​វាយប្រហារ​ពី Cyber Attacks ជិត ២៥ លាន​ដង

  • 2018-07-17 12:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​រុស្ស៊ី​បាន​រង​ការ​វាយប្រហារ Cyber Attacks ប្រមាណ ២៥ លាន​ដង ក្នុង​គោលដៅ​អុកឡុក​ប្រព័ន្ធ​ព័ត៌មាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈ​ពេល ៣០ ថ្ងៃ អំឡុង​ការ​ប្រកួត FIFA World Cup។ នេះ​បើ​យោង​តាម​ប្រធានាធិបតី​លោក Vladimir Putin បាន​ប្រកាស​ចេញ​ជា​សាធារណៈ។

លោក Putin បាន​មាន​ប្រសាសន៍​ថា៖ "យើង​រង​ការ​វាយប្រហារ​ពី Cyber Attacks ជិត ២៥ លាន​ដង និង​សកម្មភាព​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​ប្រឆាំង​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​របស់​រុស្ស៊ី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​នាម​យើង​ជា​ម្ចាស់​ផ្ទះ World Cup”។

សង្កត់​ធ្ងន់​ក្នុង​កិច្ចប្រជុំ​ដ៏​ធំ​មួយ លោក​បាន​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​ពិសេស​ទាំង ៥៥ រូប និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​មក​ពី ៣៤ ប្រទេស​ដែល​បាន​ជួយ​ធានា​នូវ​សន្តិសុខ​ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​មក​នេះ។ ខណៈ​ការ​រៀបចំ​សេវាកម្ម​សន្តិសុខ​បាន​ដំណើរការ​ត្រួតពិនិត្យ​លើ​មនុស្ស​ជាង ២ លាន​នាក់ រាប់​ចាប់​ពី​កម្មករ​សាងសង់​ដល់​អ្នក​ស្ម័គ្រចិត្ត ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​គំរាមកំហែង​គ្រប់​បែបបទ​រួម​មាន​វិទ្យុសកម្ម សារធាតុ​គីមី ជីវសាស្រ្ត និង​អាវុធ​ជាតិ​ផ្ទះ។

បញ្ជាក់​ថា​ការ​ប្រកួត World Cup ឆ្នាំ ២០១៨ នេះ​បាន​ដំណើរការ​ចប់​យ៉ាង​រលូន ក្រោយ​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៃ​ក្រុម​មាន់​គក​បារាំង ជោគជ័យ​កាន់​ពាន​ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ RT   ប្រែ​សម្រួល៖ កៅ រក្សា