គ.ជ.ប បញ្ជាទិញ​ទឹក​ខ្មៅពី​ក្រុម​ហ៊ុន​ឥណ្ឌា ជាង​ប្រាំម៉ឺន​ដប​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ

  • 2018-07-17 10:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នីតិកាលទី​៦​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​បាន​បញ្ជា​ទិញ​ទឹក​ខ្មៅ​ជ្រលក់ដៃ​ជាង​ប្រាំម៉ឺន​ដប​ពីក្រុម​ហ៊ុន​មួយ​របស់ឥណ្ឌា ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណជា​៨០ម៉ឺន​ដុល្លារ​អាមេរិក។

(មន្ត្រីធ្វើតេស្តគុណភាពទឹកខ្មៅកាលពីព្រឹក​មិញ)

ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ គ.ជ.ប បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ទិញ​ទឹក​ខ្មៅ​ចំនួន​៥១ ០០០​ដប ពីក្រុម​ហ៊ុន​ឥណ្ឌា​មួយ​ក្នុង ទឹក​ប្រាក់​ប្រមាណជា​៨០​ម៉ឺន​ដុល្លារ។

គ.ជ.ប បញ្ជាក់ថា​ក្រុម​ហ៊ុន Mysore Paints and Varnish limited នេះ​បាន​ផលិត​ទឹក​ខ្មៅ​តាំងពី​ឆ្នាំ​១៩៣៨ ដែល​ផ្តួច​ផ្តើម​ផលិត​ដោយ​ស្តេច​នៅ​ប្រ​ទេស​ឥណ្ឌា ហើយ​ថា​ការ​ប្រើ​ប្រាស់ទឹក​ខ្មៅ​លុប​មិនជ្រះនេះ​ក៏មាន​ប្រ​ទេស​ផ្សេងទៀត​ប្រើ​ប្រាស់​ផង​ដែរ។​

គ.ជ.ប សរសេរទៀតថា៖ «សូមបញ្ជាក់ថា​ នេះមិន​មែនជាលើកទី​១ទេ ដែល​ គ.ជ.ប បាន​ប្រើ​ប្រាស់ទឹកខ្មៅ​ ជ្រលក់ម្រាម​ដៃលុប​មិនជ្រះ​ដូចគ្នា​នេះ​ សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​ ហើយ​អ្វីដែលគ.ជ.ប បាន​សម្រេច​ប្រើទឹកខ្មៅនេះគឺធ្វើឡើង​ស្រប​តាម​ច្បាប់»៕​

អត្ថបទ៖ ទូច សុខា