នឹក World Cup មែន​ទេ? អាច​ទស្សនា​វីដេអូ​ធ្វើ​ត្រាប់​មួយ​នេះ​បាន ល្អ​គន់ តែ​ទាស់​មាន​បញ្ហា​មួយ

  • 2018-07-17 11:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ (ម៉ោង​នៅ​កម្ពុជា) ម្ចាស់​ជើង​ឯក​បាល់ទាត់ពិភព​លោក​ត្រូវ​បាន​រក​ឃើញ។ ពួក​គេ​គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង។ ការណ៍​ដែល​រក​ឃើញ​អ្នក​លើក​ពាន World Cup នេះ ក៏​មាន​ន័យ​ផង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​ដល់​ក៏​ឈាន​ដល់​ទី​បញ្ចប់​ធ្វើ​ឲ្យ​ប្រិយមិត្ត​ខ្លះ​អាច​នឹក​ស្រណោះ ព្រោះ​ថា​បាន​ចូល​រួម​ទស្សនា និង​តាម​ដានការ​ប្រកួត​ជា​ច្រើន​អស់​រយៈ​ពេល​ដល់​ទៅ ១ ខែ។ យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​នេះ មាន​លេច​ឡើង​នូវ​វីដេអូ​ សម្ដែង​ដោយ​ក្មេងៗ​ជា​ច្រើន ដើម្បី​ត្រាប់​តាម​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup រវាង​បារាំង និង​ក្រូអាត។

វីដេអូ​ខ្លី​ប្រមាណ​ជាង ១ នាទី​កន្លះ ត្រូវ​បាន​បង្ហោះ​ដោយ​សារព័ត៌មាន​រុស្ស៊ី RT។ វីដេអូ​បាន​បង្ហាញ​ពី​ក្មេងៗ​ជា​ច្រើន ស្ថិត​សំលៀកបំពាក់​ឈុត​ក្រុម​ជម្រើស​ជាតិ​បារាំង និង​ក្រូអាត។ ពួក​គេ​បាន​ធ្វើ​ត្រាប់​តាម​បណ្ដា​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cupកាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​កន្លង​ទៅ រាប់​បញ្ចូល​ទាំង​ របៀប​ស៊ុត​បញ្ចូល​ទី ការ​អបអរ និង​ការ​លើក​ពាន​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​អាន​ប្រអប់​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​វីដេអូ​បាន​ឲ្យ​ដឹង​ថា មាន​ការ​ទិតៀន​មួយ​ស្រដៀង​គ្នា​អំពី​វីដេអូ​មួយ​នេះ។ ក្នុង​វីដេអូ​មួយ​នេះ កុមារ​ដែល​ចូល​រួម​ធ្វើ​ត្រាប់ សុទ្ធ​តែ​ជា​ក្មេង​ដែល​មាន​ស្បែក​ស ហើយ​មិន​មាន​សូម្បី​តែ​ម្នាក់​ កុមារ​មាន​ស្បែក​ខ្មៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន សង្ស័យ​ថា ផលិត​ករ​វីដេអូ អាច​មាន​ "ភាព​រើស​អើង​ពណ៌​សម្បុរ"។

សូម​ទស្សនា​វីដេអូ​ធ្វើ​ត្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ដូច​ខាង​ក្រោម៖៕

ប្រភព៖ RT   ប្រែ​សម្រួល៖ ហ៊ីម រស្មី