តារា​ចម្រៀង សេន រ៉ានុត ទុក្ខ​ធំ​លោក​ឪពុក​ចែក​ឋាន​ព្រលប់​នេះ

  • 2018-07-17 13:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រលប់​នេះ តារា​ចម្រៀង សេន រ៉ានុត និង​ក្រុម​គ្រួសារ មាន​ទុក្ខ​ជា​ទម្ងន់ ក្រោយ​លោក​ឪពុក​តែ​ម្នាក់​របស់​លោក​បាន​ចែក​ឋាន​គួរ​ឲ្យ​សោកស្ដាយ។

ម្ចាស់​បទ "ខ្លែង" បាន​បញ្ចេញ​សារ​ដ៏​ក្រៀម​ក្រំ​នេះ នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​ការ​សោក​សង្រេង និង​សោកស្ដាយ​អ្នក​មាន​គុណ។ លោក​សរសេរ​ថា "សូម​ទោស កូន​មិន​អាច​ជួយ​បាន សូម​លោក​ពុក អញ្ជើញ​ទៅ​កាន់​ឋាន​ដែល​ល្អ​ប្រសើរ​កុំ​បី​ឃ្លាត​ណា!" ។ ប្រិយមិត្ត​អ្នក​គាំទ្រ​លោក​ជា​ច្រើន បាន និង​កំពុង​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​សព ក៏​ដូច​ជា​លោក រ៉ានុត។

រូបភាព៖ ហ្វេសប៊ុក សេន រ៉ានុត

យ៉ាង​ណា​មិន​ទាន់​ដឹង​ថា អ្នក​មាន​គុណ​លោក សេន រ៉ានុត រូប​នេះ អនិច្ចកម្ម​ដោយ​សារ​អ្វី​នៅ​ឡើយ។ ប៉ុន្តែ​ដឹង​ត្រឹម​លោក មុន​នេះ អ្នក​មាន​គុណ​លោក​មាន​ជំងឺ​ជា​ទម្ងន់ រហូត​ដល់​លោក រ៉ានុត បាន​ចុះ​ពី​អាមេរិក​មក​មើល​ថែ​អ្នក​មាន​គុណ​ផង៕

អត្ថបទ៖ ទារិកា