សំណើ​ទិញ​របស់​ Liverpool នឹងធ្វើ​ឲ្យ​ Alisson ក្លាយ​​ជា​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​លើ​លោក​

  • 2018-07-18 01:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ដាក់​សំណើ​ទិញ​ Alisson ពី​ Roma យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​តម្លៃ​៦២​លាន​ផោន​ជា​តម្លៃ​មួយ​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​អ្នក​ចាំ​ទី។​

Alisson

កំណត់ត្រា​ថ្លៃ​បំផុត​របស់​អ្នក​ចាំទី​កាល​ពី​មុន​គឺ​កាន់កាប់​ដោយ​ Gianluigi Buffon ដែល​ផ្ទេរ​ពី​ Parma ទៅ​ Juventus ក្នុង​តម្លៃ​ ៣២,៦​លាន​ផោន​កាល​ពី​១៧​ឆ្នាំ​មុន​ ហើយ​ក្រោយ​មក​ត្រូវ​បំបែក​ដោយ​ Ederson ដែល​ផ្ទេរ​ពី​ Benfica ទៅ​ Manchester City ក្នុង​តម្លៃ​ ៣៤,៩​លាន​ផោន។

បើ​សិន​ជា​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ជោគជ័យ​ក្នុង​ការ​ទី​យក​ Alisson មែន​នោះ​កីឡាករ​វ័យ​២៥​ឆ្នាំ​ នឹង​ក្លាយ​ជា​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​លើ​លោក។​ យ៉ាង​ណា​ Roma មិន​ទាន់​ព្រមព្រៀង​លក់​ឬ​ក៏​អត់​ទេ​ ខណៈ​ប្រភព​ចុងក្រោយ​អះអាង​ថា​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​រ៉ូម​ចង់​បាន​រហូត​ដល់​៦៦​លាន​ផោន។​​

Liverpool កាល​ពី​កន្លង​ទៅ​ក៏​បាន​ចាយ​លុយ​ទិញ​ Virgil Van Dijk ពី​ Southampton ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក​ផង​ដែរ គឺ​រហូត​ដល់​ ៧៥​លាន​ផោន៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន