គ្រាន់​តែ​ផ្កា និង​កាដូ Kimberley បាន​នៅ​ថ្ងៃ​ទទួលសញ្ញាបត្រ សឹងអាច​យក​ទៅ​បើក​ហាង​បាន

  • 2018-07-18 02:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​ការ​សិក្សា​កាល​ពី​ឆ្នាំ​មុន ទីបំផុត​ Kimberley បាន​បញ្ចប់​ទទួលសញ្ញាប័ត្រជាផ្លូវការ​ហើយជាមួយ​ពិន្ទុ GPA ៣,៤២។ ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ក្នុង​ជីវិត​នេះ មាន​អ្នក​ទៅ​ចូលរួមអបអរជាច្រើន​ ហើយម្នាក់ៗមកជាមួយ​កាដូពិសេសៗជាប់​ដៃទៀតផង។ ​

ក្រៅ​ពី​សង្សារ​បណ្ដូល​ចិត្ត​ ក៏​នៅ​មាន​មិត្ត​ជិតស្និទ្ធ​ជា​ច្រើន​នាក់​ទៀត​ដែរ​ដូចជា Yaya Urassaya, Nadech Kugimiya, James Ma, Margie Rasri ព្រមទាំង​ស្វាមី​ និង​មនុស្ស​ជា​ច្រើន​ទៀត។ ទិដ្ឋភាព​ពិត​ជា​ពោរពេញ​ដោយ​ភាព​កក់ក្ដៅ​ ​មិនអាច​បំភ្លេច​បាន ហើយ​ម្នាក់ៗ​មិនភ្លេច​ទេ​នូវ​បាច់ផ្កា​អបអរ​ជូន​ដល់​ Kim។

កាដូ​​ និង​បាច់ផ្កា​បាន​ប្រគល់​ដល់​ដៃ​តារា​ស្រី​រូបនេះ​ជា​ច្រើន​បាច់​នោះ​ Kim ស្ទើរ​តែ​​អាច​យក​ទៅ​បើក​ហាង​បាន ព្រោះ​វត្ថុអនុស្សាវរីយ៍​មាន​សព្វ​បែប​សព្វ​យ៉ាងណាស់។ គ្រប់យ៉ាង​ត្រូវ​បាន​បង្ហាញ​លើ Instagram Story របស់ Kim កាល​ពី​ម្សិលមិញ​នេះ៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី