ក្រុម​ដែល​​ចូល​អុកឡុក​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ WC ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​

  • 2018-07-18 03:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​​ប្រទេស​រុស្សី​​បាន​កាត់​ឲ្យ​មនុស្ស​៤​នាក់​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ថ្ងៃ​ សម្រាប់​ការ​រំខាន​លើ​ទីលាន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ព្រឹត្តិការណ៍ World Cup ក្នុង​ទីក្រុង Moscow កាល​ពី​ថ្ងៃ​ទី​​ ១៥ ខែ កក្កដា​នេះ​កន្លង​ទៅ​។

មនុស្ស​ទាំង​៤​នាក់​នោះ​គឺ​ជា​ក្រុម​តន្ត្រី​​រ៉ុក​​នារី​ក្នុង​ប្រទេស​រុស្សី​មាន​ឈ្មោះ​ថា Pussy Riot។ ការ​បង្ក​សកម្មភាព​អុកឡុក​កើត​ឡើង​នៅ​វគ្គ​ទី​ពីរ​នៃ​ការប្រកួត​បារាំង​យក​ឈ្នះ​ក្រូអាត ៤-២។ គេ​ឃើញ​​ក្រុម​ដែល​រត់​ចូល​ម្នាក់​សំដៅ​ទៅ​កាន់ Kylian Mbappe  ខណៈ​អ្នក​ផ្សេង​រត់​ចូល​រំខានពេញ​ទីលាន។

​Pussy Riot គឺ​ជា​ក្រុម​រិះគន់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​​លោក​ប្រធានាធិបតី​ Vladimir Putin ដែល​អំពាវនាវ​ឱ្យ​មាន​កំណែ​ទម្រង់​យុត្តិធម៌​ អប់រំ​និង​វប្បធម៌​នៅ​​ក្នុងប្រទេស។ សមាជិក​របស់ Pussy Riot ដែល​ត្រូវ​ចាប់​ខ្លួន​មាន Veronica Nikulshina, Olga Kurachova, Pyotr Verzilov និង Olga Pakhtusova។ ពួក​គេ​ក៏​ប្រឈម​មុខ​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​កម្មវិធី​កីឡាករ​រយៈពេល​៣​ឆ្នាំ​ផង​ដែរ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ