ក្រុមចម្រៀងវ័យក្មេងគ្នា ៧០នាក់លើកទ័ពឡើងស្រែកច្រៀង​ផ្អើលកម្មវិធីរហូតធ្លាក់ប៊ូតុងមាស

  • 2018-07-18 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ក្មេងៗ​ដែល​មាន​ឈ្មោះ​ថា​ Voices Of Hope Children's Choir បាន​រួម​គ្នា​បង្កើត​បរិយាកាស​អស្ចារ្យ​បំផុត​ពេញ​ឆាក​ America's Got Talent ឆ្នាំ​ ២០១៨ ក្នុង​វគ្គ Judge Cut រហូត​ទទួល​បាន​ប៊ូតុង​មាស​ដូច​ក្ដី​បំណង។

វគ្គ​ Judge Cut សប្ដាហ៍​ទី​ ១​នេះ​ពិត​ជា​ពោប្រកប​ទៅ​ដោយ​ពេលវេលា​រំភើប​អស្ចារ្យ​​បំផុត​ នៅ​ពេល​ក្រុម​ចម្រៀង​វ័យ​ក្មេង​ Voices Of Hope Children's Choir បាន​នាំ​គ្នា​បង្ហាញ​សមត្ថភាព​លើឆាក។ ក្រុម​ដែល​មាន​សមាជិក​ ៧០នាក់ អាយុ​ចាប់ពី ៥ ដល់១៧ឆ្នាំនេះ បាន​លើកយកបទចម្រៀង​ដែល​មាន​ចំណងជើងថា "How Far I Go" មក​បង្ហាញ​ពេញ​ដោយ​ទំនុក​ចិត្ត ភាព​ក្លាហាន​ធ្វើ​ឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាន។

ដោយសារ​ទេពកោសល្យ​ និង​ការ​សាមគ្គី​គ្នា​​នេះ​ហើយ​ ទើប​ធ្វើឲ្យ​គណៈកម្មការ​កិត្តិយស​ លោក​ Ken Jeong ចុច​ប៊ូតុង​មាស​ឲ្យ​ទៅ​វគ្គ​ផ្សាយផ្ទាល់​តែម្ដង៕

ទស្សនាវីដេអូ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី