លឿន​ម៉្លេះ! Kylie ទម្លាយ​ថា​​ទាក់ទង Travis Scott ត្រឹម​ ១០ ខែ​ប៉ុណ្ណោះ​មុន​កូន​កើត

  • 2018-07-18 03:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ស្ត្រី​ពពោះ​មាន​រយៈពេល ៤០ សប្ដាហ៍ ប៉ុន្តែ​តារា​ទូរទស្សន៍ Kylie Jenner បាន​និយាយ​ថា​នាង និង​មិត្ត​ប្រុស​បាន​ទទួល​កូន​ស្រី Stormi ជា​ចំណង​ដៃ​ក្រោយ​ទាក់ទង​គ្នា​ទើប​តែ​បាន ៤១ សប្ដាហ៍​ប៉ុណ្ណោះ។

តារា​ស្រី​វ័យ​ក្មេង Kylie Jenner បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ក្រោយ​ធ្វើ​កិច្ច​សម្ភាស​ជាមួយ​ទស្សនាវដ្ដី GQ។ ​រូប​នាង​ទម្លាយ​ថា​ នាង​បាន​​ទាក់ទង​មិត្ត​ប្រុស​ត្រឹម​តែ ៤១ សប្ដាហ៍​ប៉ុណ្ណោះ មុន​ពេល​កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​បាន​កើត។

ក្នុង​កិច្ច​សម្ភាស​នោះ​ដែរ តារា​ស្រី​វ័យ ២១ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា នាង​មិន​ចាំ​ថា​ពេល​ណា ឬ​កន្លែង​ណា​ដែល​ពួក​គេ​បាន​ជួប​គ្នា​ដំបូង​នោះទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​ ខ្លួនបាន​ចាប់​ផ្ដើម​​ដើរ​លេង​ជាមួយ​គ្នា​ អំឡុង​សប្ដាហ៍​ដំបូង​នៃ​កម្មវិធី Coachhella ឆ្នាំ ២០១៧។ ម្យ៉ាងបើ​គិត​មក​ដល់​ពេល​កូន​ស្រី​របស់​នាង​កើត គឺ​ពួក​គេ​ទាក់ទង​គ្នា​ទើប​តែ​បាន ១០ ខែ​តែ​ប៉ុណ្ណោះ៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា