លីគ​កំពូល​កម្ពុជា៖ ​គូ​ពិសេស​២​គូ ​ត្រូវ​លើក​ពេល ​ដោយសារ​ហេតុផល​នេះ

  • 2018-07-18 03:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ (CNCC) ​បាន​ប្រកាស​លើក​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​២​ប្រកួត​គឺ​ណាហ្គាវើល​ប៉ះ​ភ្នំពេញ​ក្រោន ​នៅ​ថ្ងៃទី​២១​ខែ​កក្កដា និង​ការពារជាតិ​ប៉ះ​ក្រុម​បឹងកេត​ថ្ងៃទី​៥​ខែសីហា។

​ការ​ប្រកួត​គូ​ពិសេស​ទាំង​ពីរ​នេះ ​នឹង​ត្រូវ​ប្ដូរ​ពី​កាល​បរិច្ឆេទ​ខាង​លើ​នេះ ទៅ​ប្រកួត​នៅ​ស្តាត​ចាស់​នា​ថ្ងៃ​ទី​២៧​ខែ​នេះ ​ដោយ ណាហ្គាវើល​ ​ប៉ះ​ ភ្នំពេញក្រោន ម៉ោង​៣​រសៀល រួច​បន្ត​ ការពារ​ជាតិ ​ប្រកួត​ ​បឹង​កេត​ ម៉ោង​៦​ល្ងាច។ មូលហេតុ​នៃ​ការ​លើក​នេះ គឺ​ដោយសារ​តែ​ក្រុម​ណាហ្គាវើល ​មាន​ភារកិច្ច​​ចូល​រួម​កម្ម​វិធី​បាល់ទាត់​ជាមួយ​យុវជន​ខេត្ត​កំពង់ស្ពឺ​ ខណៈ​បឹងកេត​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​លីគ​ជប៉ុនJapan Football League ។

ក្រៅ​ពី ពីរ​គូ​ខាង​លើ​នេះ​ទៅ ​ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា​ទាំង​អស់ នឹង​ដំណើរ​ការ​លេង​បាន​ធម្មតា​វិញ ​តាម​កាល​វិភាគ​ចាស់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម