សូមប្រយ័ត្ន! ព្យុះមួយជះឥទ្ធិពលមកកម្ពុជា ធ្វើឲ្យធ្លាក់ភ្លៀងខ្លាំងទូទាំងប្រទេស

  • 2018-07-18 05:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក​នៅមុន​នេះ​បន្តិច​ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ អំពី ស្ថានភាព ​និង​ឥទ្ធិពល​របស់​ព្យុះទី ៩ ដែល​មាន​ឈ្មោះ សុនទីញ (SON-TINH) បាន​និង​កំពុង​ស្ថិត​នៅ​ភាគ​ខាង​កើត​កោះ​ហៃណាំ​។ ព្យុះ​នេះ នឹង​ធ្វើដំណើរ​កាត់​ហៃណាំ​ រួច​ទៅ​ដល់​ឆ្នេរ​តុងកឹង នៅយប់​ថ្ងៃ ទី ១៩ កក្កដា​ស្អែកនេះ​។

ឥទ្ធិពល​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យអាកាស​ធាតុ​នៅកម្ពុជា មាន​ស្ថាន​ភាព​ដូច​ខាងក្រោម​៖

  • ធ្វើ​ឲ្យមូសុង​នីរតី ជះឥទ្ធិពល​មក​កម្ពុជា

  • ផ្ទៃមេឃ​អាប់​អួ មាន​ពពកច្រើន​ និងភ្លៀង​ធ្លាក់រាប៉ាយ​ទូទាំង​ប្រទេស​ ពិសេស​ចាប់​ពីថ្ងៃ​ទី​ ១៩ ដល់ ២១ ខែកក្កដា​ ឆ្នាំ ២០១៨​ ។

  • នៅលើផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ ខ្យល់បក់ខ្លាំង​ និងមាន​រលកធំ​ៗ។

អាស្រ័យ​ហេតុនេះ​ សូមបងប្អូន​អ្នកនេសាទ អ្នកដំណើរ​តាម​សមុទ្រ​ និងប្រជាពលរដ្ឋ​នៅតំបន់ទំនាប​ជាប់​ផ្លូវជាប់ទឹកនានាបង្កើន​ប្រុងប្រយ័ត្ន​។

អត្ថបទ៖ ស៊ិន សាវ៉េត