Scoopy-i ស៊េរី​ឆ្នាំ ២០១៩ នៅ​សល់​តម្លៃ​ប៉ុន្មាន​ពេល​នេះ

  • 2018-07-18 08:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Scoopy-i ស៊េរី​ឆ្នាំ ២០១៩ បាន​ចេញ​លក់​ទីផ្សារក្នុងស្រុក​ជា​ផ្លូវការ​កាល​ពី​ដើម​ខែឧសភា។ ចំណុច​ពិសេស​លើ​ Scoopy-i ស៊េរី​ថ្មី​នេះ​ មាន​ដូច​ជា​កុងទ័រ​ឌីជីថល, រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ហ្វ្រាំង​ Combi Brake និង​កុងតាក់​ Idling Stop ជា​ដើម។

លក្ខណៈ​បច្ចេកទេស​របស់ Scoopy-i ស៊េរី​ឆ្នាំ ២០១៩៖

  • ម៉ាស៊ីន ៖ PGM-Fi បញ្ចុះ​កម្ដៅ​ដោយ​​ខ្យល់
  • កម្លាំង ៖ ១០៨,២ សេសេ
  • ទំហំ​ (ទទឹង x បណ្ដោយ x កម្ពស់) ៖ ៦៨៦ x ១ ៨៥៦ x ១ ០៥៩ ម.ម
  • ប្រវែង​ពី​កង់​មុខ​ទៅ​ក្រោយ ៖ ១ ២៥៦ ម.ម
  • ចំណុះ​ប្រេង ៖ ៤ លីត្រ
  • ទម្ងន់ ៖ ៩៨ គីឡូក្រាម
  • ហ្វ្រាំង​មុខ ៖ ហ្វ្រាំង​ថាស
  • ហ្វ្រាំង​ក្រោយ ៖ ហ្វ្រាំង​​ស្បែក។

SCOOPYi ស៊េរី ២០១៩ បាន​មក​ដល់​ជាមួយ ២ ជម្រើស​ដូចជា ប្រភេទ PRESTIGE SERIES (កាំ​បន្ទះ) មាន​ពណ៌​ស ខ្មៅ ក្រហម និង​ប្រភេទ URBAN SERIES (កាំរាយ) ពណ៌ ខៀវ ផ្កាឈូក។

បច្ចុប្បន្ន Scoopy-i ស៊េរី ២០១៩ មាន​តម្លៃ​ ២ ៣៥០ ដុល្លារ (តម្លៃ​ពី​ក្រុមហ៊ុន​)៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី