iPhone X ដាក់​លក់​នៅ​ខ្មែរ​ និង​អាមេរិកខុស​គ្នាយ៉ាង​ណា?

  • 2018-07-19 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X អាច​​ចាប់​ទុក​ជា​កំពូល​ស្មាហ្វូន​មួយ​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​ទទួល​បាន​ការគាំទ្រ និង​ប្រើ​ប្រាស់​ច្រើន​នៅ​តាម​បណ្ដាល​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី។

ដោយ​ឡែក​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា iPhone X ថ្មី​ដាក់​លក់​តាម​ហាង​នៅ​មាន​តម្លៃ​ ១ ០៤៥ ដុល្លារ សម្រាប់​ទំហំ 256GB និង​ទំហំ 64GB នៅ​មាន​តម្លៃ​ ៩៤៥ ដុល្លារ (តម្លៃអាច​ប្រែប្រួបន្តិចបន្តួច)។

បើ​ធៀប​ជា​មួយ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ខុសគ្នា​ប្រមាណ​ជា ១០០ ដុល្លារ សម្រាប់​ទំហំ 256GB ដោយ​ដាក់​លក់​ក្នុង​តម្លៃ​ ១ ១៤៩ ដុល្លារ និង​ខុស​គ្នា​ជាង ៥០ ដុល្លារ សម្រាប់​ទំហំ 64GB ដែល​មាន​តម្លៃ​ ៩៩៩ ដុល្លារ តម្លៃ​នៅ​សហរដ្ឋអាមេរិក។

ងាក​មក​មើល​តម្លៃ iPhone X មាន​ធានា​ពី​ក្រុម​ហ៊ុន​ផ្លូវការ​វិញ​មាន​តម្លៃ ១ ៤០៨ ដុល្លារ សម្រាប់​ទំហំ 256GB និង តម្លៃ ១ ២២៨ ដុល្លារ សម្រាប់ទំហំ 64GB៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម