Instagram នឹង​ចេញមុខងារថ្មី កាន់តែ​សុវត្ថិភាព អាច​ឲ្យ​អ្នកប្រើប្រាស់ពេញចិត្ត​ស្តូក

  • 2018-07-18 11:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​​មួយ​​ ជា​ពិសេស​សម្រាប់​យុវវ័យ ដែល​វា​ផ្ដោត​លើ​ការ​បង្ហោះរូបភាពច្រើន ហើយក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនមេផងដែរ។

ថ្មីៗនេះ តាមរបាយការណ៍របស់ TechCrunch មកបានលើកឡើងថា​ Instagram កំពុងធ្វើការលើមុខងារផ្ទៀងផ្ទាត់ ២ ជាន់ (មុខងារសុវត្ថិភាព) ដែលមិនចាំបាច់ត្រូវផ្ញើលេខសម្ងាត់ទៅកាន់លេខទូរសព្ទដៃរបស់ម្ចាស់គណនីឡើយ គឺខ្លួននិងប្រើប្រាស់កម្មវិធីផ្ទាល់ខ្លួនមួយទៀត ដែលអាចបង្កើតលេខកូដសុវត្ថិភាពដោយខ្លួនឯង មិនបាច់រងចាំសារលេខសម្ងាត់ SMS ឡើយ។

ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ ២ ជាន់ដោយប្រើកម្មវិធីផ្ទាល់ខ្លួននេះ​ គឺដើម្បីការពារពីការលួចយកលេខសម្ងាត់ដែល Hacker អាចធ្វើបានតាមរយៈស៊ីមកាតផ្ទាល់តែម្ដង។ ដូចនេះ ហើយប្រព័ន្ធផ្ទៀងផ្ទាត់ ២ ជាន់ ដែលប្រើលេខទូរសព្ទដៃរបស់អ្នកប្រើប្រាស់ផ្ទាល់ មិនប្រាកដថាវាមានសុវត្ថិភាពទៀតឡើយ។

ការប្រើប្រាស់កម្មវិធីបង្កើតលេខសម្ងាត់ដោយខ្លួនឯងនេះ មានសុវត្ថិភាពខ្ពស់ ព្រោះថាកម្មវិធីនោះ នឹងស្ថិតនៅតែក្នុងទូរសព្ទដៃរបស់អ្នកប៉ុណ​្ណោះ មិនអាចមាននរណាទទួលបានលេខកូដនោះទេ ហើយម៉្យាងវិញទៀត កូដដែលបង្កើតឡើងនោះ អាចប្រើប្រាស់បានក្នុងពេលកំណត់ខ្លីមួយប៉ុណ្ណោះ​។ ដូច្នេះហើយ បើសិនជាមាន Hacker ចង់លួចយកលេខកូដមួយចេញពីកម្មវិធីនោះ វាត្រូវការពេលវេលា តែទម្រាំតែគេលួចបាន លេខកូដនោះនឹងផុតកំណត់ប្រើការលែងបានបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា វិធីនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗដូចជា Google រួមទាំងក្រុមហ៊ុនមេរបស់ Instagram ផ្ទាល់គឺ Facebook រួចមកហើយ ដោយ Google មានកម្មវិធីឈ្មោះ Google Authenticator រីឯ Facebook វិញមានកូដដែលបង្កើតឡើងនោះ នៅក្នុង Facebook App ស្រាប់តែម្ដង។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ