កីឡាករ​ឆ្នើម Real ម្នាក់ ហៅ Mbappe ថា​ជា​មនុស្ស​ភព​ក្រៅ

  • 2018-07-18 12:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Raphael Varane ក្នុង​ថ្ងៃ​នេះ បាន​ហៅ​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ថា​ជា "មនុស្ស​ភព​ក្រៅ​ដែល​មាន​វ័យ​ក្មេង"។

កីឡាករ​បាន​ប្រាប់​សារព័ត៌មាន​បារាំង L'Equipe ថា៖ "ខ្ញុំ​ស្គាល់​មនុស្ស​ភព​ក្រៅ​មួយ​ចំនួន។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ភព​ក្រៅ​ដែល​មាន​វ័យ​ក្មេង"។

Varane បាន​បន្ត៖ "ជា​ធម្មតា​ ខ្ញុំ​បាន​ជួប​មនុស្ស​ភព​ក្រៅ នៅ​ពេល​ពួក​គេ​មាន​អាយុ​ ២៥ ឬ ៣០​ឆ្នាំ។ នៅ​ក្នុង World Cup ខ្ញុំ​បាន​ជួប​មនុស្ស​ភព​ក្រៅ​ម្នាក់​ដែល​មាន​អាយុ​ក្រោម​ ២០​ឆ្នាំ។ នៅ​ពេល​បាន​លេង​ជាមួយ Mbappe អ្វី​ៗ​ទៅ​លឿន​ណាស់។ នៅ​ពេល​ខ្ញុំ​និយាយ​អំពី​ក្បួន​បច្ចេកទេស​ក្នុង​ក្រុម​ជាមួយ​គេ ខ្ញុំ​និយាយ​មិន​ទាន់​ចប់​ផង គេ​យល់​បាត់​ទៅ​ហើយ"។

កីឡាករ​បារាំង Varane មិន​បាន​បក​ស្រាយ​ច្រើន​ទេ ម៉េច​បាន​ហៅ Mbappe ថា​ជា​មនុស្ស​ភព​ក្រៅ។ ទោះ​ជា​យ៉ាង​ណា ក្នុង​បាល់ទាត់ ពាក្យ​ថា "មនុស្ស​ភព​ក្រៅ" ច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីសំដៅទៅ​លើ​កីឡាករ​ដែល​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។

សូម​បញ្ជាក់​ផង​ដែរ​ថា Mbappe បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ក្នុង​ប្រកួត​ភាគ​ច្រើន​នៅ World Cup លើក​នេះ។ កីឡាករ​បាន​ស៊ុត​ចូល ៤ គ្រាប់ និង​បាន​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឲ្យ​បាន​ឈ្នះ​ពាន​កម្មវិធី​មួយ​នេះ ជា​លើក​ទី​ ២ ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី