អ្នក​ចាំ​ទី​ថ្លៃ​បំផុត​៧រូប​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​

  • 2018-07-19 02:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ព្រមព្រៀង​ទិញ​យក​ Alisson Becker ពី​ AS Roma ក្នុង​តម្លៃ​៦៧​លាន​ផោន​ធ្វើ​ឲ្យ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ក្លាយ​ជា​អ្នក​ចាំ​ទី​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុង​ពិភព​បាល់​ទាត់។

Alisson

សមាជិក​ World Cup ក្រុម​សាំបា​នឹង​ធ្វើ​តេស្ដ​សុខភាព​នៅ​ចុង​សប្ដាហ៍​នេះ​ជាមួយ​ក្លឹប​ហង្ស​ក្រហម​ តែ​នៅ​មិន​ទាន់​ដឹង​ថា​ពាក់​លេខ​ប៉ុន្មាន​ឲ្យ​ប្រាកដ​ទេ ព្រោះលេខ​១​ Liverpool ​គឺ​កាន់កាប់​ដោយ​ Loris Karius។ ដោយ​សារ​ការ​ផ្ទេរ​មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ដូច្នេះ​យើង​ទៅ​មើល​អ្នក​ចាំ​ទី​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​៦​រូប​ផ្សេងទៀតនា​ពេល​បច្ចុប្បន្ន៖ ​

១. Ederson Moraes មិត្ត​រួម​ជាមួយ​ Alisson ជា​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​បណ្ដោះ​អាសន្ន​ក្រោយ​ផ្ទេរ​ពី​ Benfica ទៅ​ Manchester City ក្នុង​តម្លៃ​ ៣៤,៧​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៧។

២. វីរបុរស​ Gianluigi Buffon កាន់​កំណត់ត្រា​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​ជា​ច្រើន​ឆ្នាំ​ក្រោយ​ផ្ទេរ​ពី​ Parma ទៅ​ Juventus កាល​ពី​ឆ្នាំ​២០០១​ ក្នុង​តម្លៃ​ ៣២,៦​លាន​ផោន។​

៣. Jordan Pickford ផ្ទេរ​ពី​ Sunderland ទៅ​ Everton កាល​ពី​ឆ្នាំ​២០១៧​ ក្នុង​តម្លៃ​២៥​លាន​ផោន។​

៤. Bernd Leno ផ្ទេរ​ពី​ Bayer Leverkusen ទៅ​ Arsenal កាល​ពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ ១៩,៣​លាន​ផោន។​

៥. Manuel Neuer ផ្ទេរ​ពី​ Schalke ទៅ Bayern Munich កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​១៩​លាន​ផោន។​

៦. David De Gea ផ្ទេរ​ពី​ Atletico Madrid ទៅ​ Manchester United កាល​ពី​ឆ្នាំ​២០១១​ ក្នុង​តម្លៃ​ ១៨,៩​លាន​ផោន៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម