Michael Fangki​ បោះ​ពាក្យ​​ដាក់​ ចាន់​ សំអាត​ ថា​ នឹង​ខក​ចិត្ត​ល្ងាច​នេះ​នៅ​សិង្ហបុរី​

  • 2018-07-19 02:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ចម្រុះ​របស់​កម្ពុជា​ ចាន់​ សំអាត​ នឹង​ត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ហ្វីលីពីន​ ល្ងាច​នេះ​ក្នុង​កម្មវិធី​ One Warrior Series​ ដែល​រៀបចំ​ដោយ​ One Championship។​

ចាន់ សំអាត ឈ្នះពីមុន

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ល្ងាច​នេះ​កូន​សិស្ស​របស់​លោក​ ចាន់​ សំអាត​ នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ហ្វីលីពីន​ Michael Fangki។​ ដៃគូ​របស់​ សំអាត​ ជា​កីឡាករ​ល្អ​ម្នាក់​​ដែលស៊ូ​ និង​ល្អ​ចូល​ចាប់​ផង​ដែរ។​

គ្រូ​ MMA​ រូប​នេះ​បន្ថែម​ថា​ ​ទោះ​ដៃគូ​ល្អ​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​ក៏​ពិបាក​នឹង​ចូល​ចាប់​អ្នក​ប្រដាល់​កម្ពុជា​ផង​ដែរ​ ព្រោះ​ សំអាត​ ក៏​ល្អ​ការពារ។​ សម្រាប់​ការ​ប្រកួត​មួយ​នេះ​ លោក​សង្ឃឹម​ត្រឹម​ ៥០%។​ ចំណែក​ស្នៀតនៃ​ការ​ប្រកួត​នេះ​ លោក​នឹង​ប្រាប់​ឲ្យ​កូន​សិស្ស​ការពារ​ការ​ចូល​ចាប់​ឲ្យ​ល្អ​ និង​ព្យាយាម​ឈរ​វ៉ៃ​តតាំង​វិញ​ជា​ឱកាស​ឈ្នះ​បាន​ច្រើន។​

ចាន់ សំអាត ឈ្នះពីមុន

អតីត​អ្នក​ប្រដាល់​ MMA​ នៅ​អាមេរិក​ខាងលើ​នេះ​ប្រាប់​ទៀត​ថា​ មុន​ការ​ប្រកួត​ល្ងាច​នេះ​ដែរ​ ដៃគូ​របស់​ សំអាត​ បាន​បោះ​ពាក្យ​ថា​ កីឡាករ​កម្ពុជា​នឹង​ចាញ់​នា​ប្រកួត​មួយ​នេះ។​ ប៉ុន្តែ​គ្រូ​របស់​កម្ពុជា​រូប​នេះ នឹង​ប្រាប់​ សំអាត​ ឲ្យ​ខំប្រឹង​ខ្លាំង​បំផុត​ដើម្បី​យក​ឈ្នះ​បង្ហាញ​ទៅ​ Michael Fangki វិញ​ថា ​គិត​ខុស​ហើយ។​

ហ៊ុន ច័ន្ទរាជ្យ និង​ ចាន់ សំអាត(អាវ​ប្រផេះ)

កីឡាករ​ ចាន់​ សំអាត​ នឹង​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី​ One Warrior Series​ នៅ​ឯ​ប្រទេស​សិង្ហបុរី​ វេលា​ម៉ោង​៦ល្ងាច​តទៅ​ ហើយ​ត្រូវ​ជួប​អ្នក​ប្រដាល់​ហ្វីលីពីន​ Michael Fangki​ ពួកគេ​ប្រកួត​លក្ខណៈ​គុន​ចម្រុះ​(MMA)៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម