ប្រៀបធៀបសម្រស់ត្រចៀកកាំ ពីមុន និងបច្ចុប្បន្នប្រៀបដូចម៉ែកូន

  • 2018-07-19 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ​ក៏​ពិត​មែន​តែ​សម្រស់​របស់​ត្រចៀកកាំ ដែល​មាន​ឈ្មោះ​ពិត​ Zhao Wei នៅ​តែ​ស្រស់ស្អាត​ ទោះ​បី​ពេល​ខ្លះ​ធ្លាប់​ប្រែ​ប្រួល​រូបរាង​ក៏​ដោយ។

រយៈ​ពេល​ចុង​ក្រោយ​នេះ​ Zhao Wei ត្រូវ​អ្នក​គាំទ្រ​នាំ​គ្នា​អួត​សរសើរ​មិន​ដាច់​ពីមាត់​ពី​សម្រស់​​មិនខ្ចី​ចាស់​តាម​អាយុ​របស់​នាង។ អ្នកម្ដាយ​កូន១​រូបនេះ​ បាន​សម្រក​ទម្ងន់​ ថែរាង​គួរ​ឲ្យ​ចង់​គយគន់​ ជាមួយ​សក់​ស្ទីល​យុវវ័យ​ ទម្លាក់​បាំង​មុខ​បន្តិច​ មើល​ភ្លាមដូច​អាយុ​ជាង ២០។

ទោះជាយ៉ាង​ណា​ បើ​ធៀប​ទៅ​កាល​ពី​មុន​ ត្រចៀក​កាំ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើនណាស់ ព្រោះ​ក្រោយ​រៀបការ​ និង​មាន​កូន​ គីឡូ​របស់​នាង​ឡើង​គួរសម​ រហូត​ធ្វើ​ឲ្យ​នាង​ធ្លាក់​សម្រស់។ ទើប​តែ​ពេល​ឈាន​ដល់​វ័យ​កាន់​តែ​ច្រើន​ ពោល​គឺ​ ៤២ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​រាង​របស់​នាង​នៅ​តែ​ខ្ញង់ មិនចាញ់​ពីក្រមុំ​ឡើយ។

នាង​បាន​ទទួលស្គាល់​ថា​ ពីមុនខ្លួន​ពិត​ជាធាត់​មែន ដោយសារញ៉ាំច្រើនពេក។ ប៉ុន្តែ​ក្រោយ​មក តួ​ត្រចៀកកាំជំនាន់ទី ១រូបនេះ​ក៏​តាំងចិត្ត​ កំណត់​របបអាហារ ហាត់ប្រាណជារៀងរាល់ថ្ងៃ រហូត​បាន​រាង​ស្លីម​ដូចចិត្ត។

ចូល​ដល់​ចំណុច​នេះ​ ប្រិយមិត្ត​ច្បាស់​ជា​ចង់​ដឹង​ ថា​តើ​កន្លង​មក​ប៉ុន្មាន​ឆ្នាំ​ តារា​ស្រី​ចិន​មាន​ភាព​ឆ្លាត​វ៉ៃ​រឿង​ជំនួញ​រូបនេះ​មាន​រូបរាង​ប្រែ​ប្រួល​យ៉ាងណា​ខ្លះ? ទស្សនា​ដូចតទៅ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី