ក្រោយ​ផ្តួល​​រៀម​ច្បងវ៉ាន់សាក់​ទឹក​ទី២​ លិញ​ ភារម្យ​ ប្រាថ្នា​លើក​ទី២​ ក្នុង​អាជីព​

  • 2018-07-19 09:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិញ​ ភរម្យ​ ប៉ង​ចង់​បាន​ពាន​រង្វាន់​ជា​លើក​ទី២​ ក្នុង​អាជីព​ប្រដាល់​ថ្មី​​​របស់​​ខ្លួន​​ បន្ទាប់​ពី​​បាន​ផ្តួល​សិស្ស​​ច្បង​​ ប៉ូ​ វ៉ាន់សាក់​ ​ឲ្យ​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

កីឡាករ​ លិញ​ ភារម្យ

លិញ​ ភារម្យ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​ចាញ់​ធ្លាក់​នៃ​​ពាន​រង្វាន់​ TV5​ កាល​ពី​សប្ដាហ៍​មុននេះ​ ក្នុង​ទឹក​ទី១​ ហាក់​លំបាក​បន្តិច​ដោយ​សារ​ប៉ះ​ អតីត​ជើង​ខ្លាំង​ និង​មាន​បទ​ពិសោធ​ច្រើន​​ដែល​មាន​ផ្លែ​​​ធ្ងន់​ល្អ។​ ប៉ុន្តែ​ចូល​ដល់​ទឹក​២​ មិន​ជា​លំបាក​សម្រាប់​រូប​គេ​ឡើយ​ ដោយ​សារ​ ប៉ូ​ វ៉ាន់សាក់​ ដែល​ជា​ដៃគូ​នោះ​ ចាញ់​កម្លាំង ព្រោះវ័យ​ច្រើន​ទៅ​ហើយ ដូច្នេះ​ក៏​អាច​ផ្ដួល​បាន​ត្រឹម​ទឹក​​ទី២។​

កីឡាករ​ លិញ​ ភារម្យ(ក្រហម)

កូន​សិស្ស​លោក​ នួន​ ភារម្យ​ បន្ថែម​ថា​ រូប​គេ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ម្ដង​ហើយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​លើ​ទម្ងន់​​៦០​គីឡូក្រាម​។ អ្នក​ប្រដាល់​ល្អដៃរូប​នេះ​​បាន​យក​ឈ្នះ​កីឡាករ​ច្រើន​នាក់​មក​ហើយ​​ក្នុង​ចំណោម​កីឡាករទម្ងន់​​​៦០​គីឡូក្រាម​។ យ៉ាង​ណា រូប​គេ​​ញញើតរៀមច្បង វៀត ប៊ុនឌឿន​ ម្នាក់​​ប៉ុណ្ណោះ។​ ការ​​ចូល​រួម​ប្រកួត​ពាន​រង្វាន់​លើក​ទី២​នេះ​ រូប​គេ​​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​​ដែល​​ខិត​​​ខំប្រឹង​ប្រែង​ហ្វឹកហាត់ និង​​​រំពឹង​ដល់​ទៅ​​៨០%​ដែល​​អាច​ជោគជ័យ​​លើ​ពាន​រង្វាន់​លើក​​ទី​២​​នេះ។​

លិញ ភារម្យ ពេល​ឈ្នះ​ ប៉ូ វ៉ាន់សាក់

លិញ​ ភារម្យ​ ដែល​ជា​កូន​សិស្ស​លោក​ នួន​ ភារម្យ​ ជា​ម្ចាស់​ពាន​រង្វាន់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​។ បច្ចុប្បន្ន​នេះ​គេ​ឡើង​ទៅ​វគ្គ​១៦នាក់​ចុង​ក្រោយ​ទៀត​ហើយ​ នៃ​ពាន​រង្វាន់​សង្វៀន​ TV5​ ក្រោយ​ផ្ដួល​ជើង​ចាស់​ ប៉ូ​ វ៉ាន់សាក់​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កក្កដា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម