តារាចម្រៀងវៀតណាម​ម្នាក់ រងពាក្យរិះគន់​សឹង​ស្ពឹក​មុខ​ក្រោយ Cover បទ "Fake Love" របស់ BTS

  • 2018-07-19 09:02:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

​បទ​ "Fake Love” របស់​ BTS ត្រូវ​បាន​តារា​ចម្រៀង​វ័យ​ ១៦​ឆ្នាំ ជនជាតិ​វៀតណាម​បង្កើត​ស្នាដៃ​ថ្មី​មួយ​ទៀត​ បំណង​ទាញ​ការ​គាំទ្រ​ពី​មហាជន​ តែ​អ្វី​ដែល​រំពឹង​ទុក​គឺ​ខុស​ស្រឡះ។

ដោយសារ​ស្នាដៃ​ Cover បទ​«Fake Love» ​ដែល​ជាបទ​របស់​ក្រុម​ចម្រៀង​កូរ៉េ BTS ​ បាន​ធ្វើ​ឲ្យ​ តារា​ចម្រៀង​វ័យ​ក្មេង​វៀតណាម​ រង​នូវ​មតិ​រិះគន់​យ៉ាងចាស់​ដៃ រហូត​នាំ​គ្នា​ចុច​ មិនពេញ​ចិត្ត​ (Dislike) លើ​វីដេអូ​របស់​នាង​ជាង​ដល់​ទៅ​ជាង​ ២សែន​នាក់។

តារាចម្រៀងដែលមាន​ឈ្មោះ​ថា​ Linh Ka​ ​បាន​បកប្រែ​អត្ថន័យ​បទ «Fake Love» ពីភាសា​កូរ៉េ​ ទៅវៀតណាមហើយ​ថែម​ទាំង​ប្តូរ​ទំនុក​ច្រៀង​សឹងតែ​ទាំង​អស់។ ប្រការ​នេះ​ហើយ​ទើប​ អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ដូចនេះ។

វីដេអូ​បទ​ចម្រៀង​នេះ​ដែរ បាន​បង្ហាញ​ចា​សាធារណៈ​លើ YouTube នៅ​ថ្ងៃ​ទី​ ១២ ខែកក្កដា​ ឆ្នាំ​ ២០១៨។ មក​ទល់​ថ្ងៃ​ទី​ ១៩ ខែកក្កដា​នេះ​ វា​មាន​អ្នក​ចូល​ទស្សនា​ ប្រមាណ​ជាង​ ២​លានដង ចំនួន​ចុច​ Like ជាង​ ៣ម៉ឺន​នាក់ ខណៈ​អ្នក​មិនចូលចិត្ត​មាន​ចំនួន​ច្រើន​ជាង​ គឺ​រហូត​ដល់​ទៅ​ជាង​ ២សែន​នាក់៕

ទស្សនាវីដេអូដូចខាងក្រោម៖


ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី