ស្វែងយល់​​ពី​​គោលការណ៍​​ថ្មី​ដើម្បី​កំណត់​​ក្រុម​ក្លាយ​ជា​​ជើង​ឯក​ពាន​​មិត្តភាព ICC

  • 2018-07-19 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​មិត្ត​ភាព​លេង​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី International Champions Cup 2018 នឹង​ចាប់​​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ទៅ​ហើយ។

ព័ត៌មាន​​បន្ថែម​ពី​ពាន ICC ចូល​តាម​លីង​នេះ

នេះ​គឺ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ពាន ICC បាន​រៀបចំ។ ជា​ការ​ពិត​ពាន​មិត្តភាព​មួយ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ តែ​ក៏​មាន​​អ្នក​ទស្សនា​មួយ​ចំនួន​មិន​ទាន់​យល់​ពី​ការ​​ចាត់​ថ្នាក់​ក្រុម​ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ដែរ។ ៥​​ឆ្នាំ​មុន​ៗ គេ​​បាន​បែក​ចែក​ពាន​តាម​ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ឧទាហរណ៍៖ ក្រុម​ដែល​ទៅ​ប្រកួត​នៅ​អាមេរិក​ត្រូវ​ដណ្ដើម​យក​ពាន ICC នៅ​ទី​នោះ ស្រប​ពេល​ក្រុម​ដែល​ទៅ​លេង​​នៅ​សិង្ហបុរី​ត្រូវ​លេង​យក​ពាន​នៅ​សិង្ហបុរី។

ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៨​ លក្ខខណ្ឌ​​​ដណ្ដើម​ជើង​ឯក​នៅ ICC បាន​កែប្រែ​ដើម្បី​ងាយ​ស្រួល មិន​ដូច​ឆ្នាំ​មុន​ៗ​។ ក្រុម​ទាំង​១៨​ដែល​លេង​ក្នុង​ពាន ICC ឆ្នាំ​​នេះ​ត្រូវ​ចាប់​ចូល​តារាង​ពិន្ទុ​តែ​មួយ​ដូច​ក្នុង​លីគ​អញ្ចឹង។ ក្រុម​ទាំង​អស់​ត្រូវ​លេង​ម្នាក់​៣​ប្រកួត ក្រុម​ណា​ដែល​មាន​ពិន្ទុ​​ច្រើន​ជាង​គេ​​នឹង​ក្លាយ​ជា​ម្ចាស់​ពាន។

លក្ខខណ្ឌ​​ក្រុម​កំពូល​តារាង​មាន​ពិន្ទុ​ស្មើ​គ្នា គេ​មើល​លើ "Head-to-head points”។ តែ​ប្រសិន​ចំនុច​នេះ​មិន​អាច​សម្រេច​បាន​ទៀត​គេ​ពិនិត្យ​ល​គ្រាប់​បាល់​ចំណេញ។ ប្រសិន​ដំណាក់​កាល​នេះ​ស្មើ​គ្នា​ទៀត​គេ​​នឹង​មើល​លើ​​គ្រាប់​​ដែល​រក​បាន​​​ថា ក្រុម​ណា​មាន​ច្រើន​ជាង។ នៅ​មាន​វិធី​បន្ត​បន្ទាប់​​នៅ​តែ​រក​អ្នក​​ឈ្នះ​មិន​ឃើញ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ