ហ៊ត់ រ៉ាវីៈ Frame នីមួយៗនៃបេសកកម្មមួយ ជាញើសឈាម ​និងស្មារតីនៃការចង់បង្កើតភាពយន្តល្អសម្រាប់កម្ពុជា

  • 2018-07-20 02:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរី​រឿង "One Mission" មិន​មែន​គ្រាន់​តែ​ជា​បេសកកម្ម​សម្រាប់​តួ​សម្តែង អ្នក​ដឹក​នាំ​រឿង អ្នក​ផលិត​ ឬ​ភាគី​ណា​មួយ​ទេ ប៉ុន្តែ​​​ជា​សមិទ្ធ​ផល​នៃ​ក្រុម​ទាំង​មូល​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំហឹង។​នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន ហួត រ៉ាវី អ្នក​ដឹក​នាំ​រឿង​ភាគ​ បេសកកម្ម​មួយ​មក​ពី​ស្ទូឌីយោ៤។លោក​ថា​បេសកកម្ម​មួយ ប្រឈម​ខ្លាំង​ទំាង​ផ្នែក​បច្ចេក​ទេស និង​ទេព​កោសល្យ​សម្តែង​ដែល​ជា​តម្រូវ​ការ​ក្នុង​រឿង ដោយសារ​យើង​បម្លែង​ពី​ប្រលោម​លោក​ល្បី ប៉ុន្តែ​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​យើង​រៀន​បាន​កាន់​តែ​ច្រើន។

"ធម្មតា​យើង​អ្នក​សិល្បៈ ធ្វើ​អ្វី​ដដែលៗ វា​ងាយ​ស្រួល​ ងាយ​យក​លុយ​តែ​គួរ​ឱ្យ​ធុញ​ហើយ​មិន​ទៅ​មុខ​ទេ! បេសកកម្ម​មួយ​គឺ​ជា​ស៊េរី​ដែល​ដឹក​នាំ​ទស្សនិកជន​ទៅ​តាម​ការ​ធ្វើ​ដំណើរ​របស់​តួ​ស្រី Mocha ដែល​ជា​ការ​ស្រមៃ​ដ៏​ទាក់​ចិត្ត​ពី​អ្នក​និពន្ធ ម៉ានិត​ ហើយ​ទស្សនិកជន​ចូល​ចិត្ត​ ខ្សែ​រឿង​បែប​រហ័ស​រហួន ​ គួរ​តែ​ទស្សនា One Mission ឲ្យ​បាន​ម្តង!»។

មាន​ធាតុ​ជា​ច្រើន​ នៅ​ក្នុង​រឿង​ បេសកកម្មមួយ មិន​ថា​ ស្នេហា​មិត្តភាព គុណធម៌ និង​សកម្មភាព​បែប​យុវវ័យ​សម័យ​ទំនើប ​ដែល​ពី​ឆាក​មួយ​ទៅ​ឆាក​មួយ​ទស្សនិកជន​ពិបាក​នឹង​បោះបង់​ចោល។ "យើង​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​មួយ​ដោយ​គ្រាន់​តែ​ថា​នោះ​ទេ ត្រូវ​ការ​ ការ​ខំ​ប្រឹង​ដើម្បី​ផលិត​នូវ​គុណភាព​ល្អ​មួយ​ទើប​អាច ផ្លាស់​ប្តូរ​ទស្សន​របស់​អ្នក​ទស្សនា​ដែល​តែង​និយាយ​ថា រឿង​ខ្មែរ​ពិបាក​មើល!» ហួត រ៉ាវី បន្ថែម។

តាម​ការ​លើក​ឡើង​របស់​អ្នក​ដឹក​នាំ​រឿង​រូប​នេះ គឺ​ បេសកកម្ម​មួយ ផ្តល់ឲ្យ​លោក​នូវ​បទ​ពិសោធន៍​ថ្មី ទាក់​ទង​នឹង​ឆាក Action​s អំពី​របៀប​នៃ​ការ​ថត និង​ជាមួយ Stun Choreography (ពាក្យ​បច្ចេក​ទេស​ភាពយន្ត​) - បច្ចេកទេស​និង​ប្រព័ន្ធVisual effect​ ក្នុង​រយៈពេល​ផលិត​ជាង​មួយ​ឆ្នាំ។  

 

អត្ថបទៈ ពិសី

អត្ថបទពេញនិយម