អត់ដែលដឹងសោះ! អូន នីតា តួឯកនាងផ្កាថ្ម ក្រៅពីសម្ដែងអាចច្រៀងបានយ៉ាងពីរោះ(វីដេអូ)

  • 2018-07-20 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី អូន នីតា តួ​ឯក​ស្រី​នាង​ផ្កាថ្ម​ កាលពីក្មេង របស់​ទូរទស្សន៍​​ហង្សមាស​កំពុង​តែ​ចាក់​បញ្ចាំង មើល​ទៅ​ពិត​ជា​មាន​សមត្ថភាព​សម្ដែង​ខ្លាំង​មែន​ទែន​មិនថា ឈុត​ឆាក​កម្សត់​ រីករាយ​បែប​ណា​នោះ​ទេ។ នាង​សម្ដែង​ចូល​តួ​បាន​ល្អ​ណាស់​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ទេពកោសល្យ​​​ដ៏​ប៉ិន​ប្រសប់​មួយ​នេះ។

អ្វី​ដែល​ធ្វើ​ឲ្យ​​ទស្សនិកជន​មិន​នឹក​ស្មាន​ដល់​ក្រៅ​ពី​មាន​សមត្ថភាព​ផ្នែក​សម្ដែង​ភាព​យន្ត​ហើយ​នោះ នីតា ក៏​​ជា​តារា​ចម្រៀង​វ័យ​ក្មេង​មួយ​រូប​​មាន​ទឹក​ដម​សម្លេង​ខ្ពស់។ ជាក់ស្ដែង​ថ្មីៗ​នេះ​នាង ទើប​តែ​ចេញ​បទ​ ចម្រៀងផ្ទាល់ខ្លួនបែប original song មានរ៉េប​​​លាយ​ជាមួយ​ទៀត​ផង។ បទ​ថ្មី​នេះ​មាន​ចំណង​ជើងថា​ "ម្ខាងគ្រួសារ ម្ខាងស្នេហា" ពិត​ជា​ពីរោះ​ទាក់​អារម្មណ៍​អ្នក​ស្ដាប់​​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ។

ចង់ដឹងថាពិរោះខ្លាំងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-កុមារី វ៉ាន់ វីតា

អត្ថបទពេញនិយម