ភ្លឹក​ស្មារតី​នឹង​រូប​រាង ដ៏​ស្រឡូន​សមសួន របស់​តារា​កូន​មួយ ទូច ស្រី​លក្ខណ៍ ឃើញ​ហើយ​មិន​សរសើរ​មិន​បាន!

  • 2018-07-19 13:00:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​គាំទ្រ​របស់ ទូច ស្រីលក្ខណ៍ បាន​ជួប​រឿង​ភ្ញាក់​ផ្អើល ក្រោយ​ឃើញ​តារា​កូន​មួយ​រូប​នេះ បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​នាង។ រូប​ភាព​នេះ ស្រី​លក្ខណ៍ លើក​ឡើង​ដោយ​ទាត់​ចោល​ពាក្យ​ដែល​ថា "ស្ត្រី​មាន​កូន​ហើយ" ប្រែ​រូបរាង​លែង​ស្អាត។

រូបភាព​នោះ ស្រី​លក្ខណ៍ បាន​ប្រលែង​ខ្លួន​តែ​ម្ដង ដោយ​គ្រាន់​តែ​ស្លៀក​ឈុត​ក្នុង​នារី និង​គ្រប​អាវ​រោម​សត្វ​ពី​លើ​ប៉ុណ្ណោះ។ តារា​កូន​មួយ ថ្លែង​ថា " អ្នក​ណា​ថា​មនុស្ស​ស្រី​បន្ទាប់​ពី​មាន​កូន​ហើយ​ប្រែ​រូប​រាង​លែង​ស្អាត​ដូច​មុន"។

ប្រិយមិត្ត​នាង​ជា​ច្រើន បាន​ពោល​សរសើរ​ថា ស្រី​លក្ខណ៍ មាន​រាង​ស្វែល​ស្អាត កម្រ​ប្រទះ​ពិត​មែន សម្រាប់​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​មាន​កូន​រួច​ហើយ​ដូច​គ្នា។ បញ្ហា​នេះ ម្ចាស់​បទ "សុភមង្គល​មិន​ថែម​ស្ថិត​លើ​លុយ​មួយ​មុខ​ទេ" ឲ្យ​ដឹង​ថា តាម​ពិត​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ដែរ សំខាន់​កុំ​ឲ្យ​តែ​ខ្ជិល។ សំខាន់​លើក​ខ្លួន​យើង​ចេះ​ថែ​​រក្សា ចូរ​កុំ​ប្រាប់​ខ្លួន​ឯង​ថា​ខ្ជិល​មិន​ដឹង​ធ្វើ​ខ្លួន​ឲ្យ​នរណា​មើល​ផង គឺ​ធ្វើ​សម្រាប់​ស្វាមី​របស់​យើង និង​ធ្វើ​សម្រាប់​ខ្លួន​យើង?នេះ​គឺ​ជា​ចំណុច​សំខាន់​របស់​មនុស្ស​ស្រី​គ្រប់​ៗ​គ្នា?៕


អត្ថបទ៖ ទារិកា