មន្ទីរសាធារណការចេញសេចក្ដីជូនដំណឹងបន្ទាន់ សម្រាប់ពលរដ្ឋប្រើប្រាស់ផ្លូវមួយចំនួននៅខេត្តកំពត

  • 2018-07-19 14:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត ក្នុង​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​រៀបរាប់​អំពី​មូលហេតុ​នៃ​​​បណ្ដាញ​ផ្លូវ​មួយ​ចំនួន​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពតរងការខូចខាត និង​អំពាវ​នាវ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ទាំង​នេះ​ឲ្យ​ មាន​ការ​យោគយល់ និង​អធ្យាស្រ័យ​។

មន្ទីរ​បាន​លើកឡើង​ថា ដោយ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​រយៈ​ពេល ២ ថ្ងៃ​កន្លង​ទៅ នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពត ហើយ​ក្នុង​រយៈ​ពេល​នោះ មាន​រថយន្ត​ធំៗ​ជា​ច្រើន​បាន​បង្វែរ​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ ៤ មក​កាត់​តាម​ខេត្ត​មួយ​នេះ ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​ដូច​ជា ផ្លូវ​ជាតិ​លេខ ៣, ផ្លូវ​ជាតិ​លេខ ៣១, ផ្លូវ​ជាតិ​លេខ ៣៣ និង​ ផ្លូវ​ជាតិ​លេខ៤១ រង​ការ​ខូច​ខាត​ខ្លាំង។

អាស្រ័យ​ហេតុ​នេះ មន្ទីរ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដា​ផ្លូវ​រៀបរាប់​ខាង​លើ មេត្តា​យោគ​យល់ និង​អធ្យាស្រ័យ។

មន្ទីរ​ក៏​បាន​បញ្ជាក់ដែរ​ថា នឹង​មក​ជួស​ជុល​ផ្លូវ​ទាំង​នោះ​ភ្លាម ក្រោយ​អាកាសធាតុ​ប្រសើរ​ឡើង​វិញ។

ខាង​ក្រោម​ជា​សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពតដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖៕

ប្រភព៖ Facebook របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម