Galaxy S8+ ​លក់​តម្លៃ​តែ​ ៤៧០ ដុល្លារ មាន​ដឹក​មក​ខ្មែរ​

  • 2018-07-20 01:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S8+ ជា​ស្មាតហ្វូន​ចាស់​មាន​អាយុ​កាល​មួយ​ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែ​សមត្ថភាព​របស់​វា​នៅ​តែ​ខ្លាំង​បើ​ធៀប​នឹង​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន​នេះ។ ថ្មីៗ​នេះ​ដែរ​លើ​វិបសាយ​លក់​ទំនិញ​ eBay ឃើញ​មាន​ដាក់​លក់​ Galaxy S8+ ថ្មី​ (New Other) ក្នុង​តម្លៃ​ត្រឹម​ ៤៧០ ដុល្លារ​ប៉ុណ្ណោះ។

​Galaxy S8+ ដែល​ដាក់​លក់​នេះ​គឺ​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Snapdragon 835, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង​មាន​ RAM ទំហំ​ ៤ GB។ កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១២ MP និង​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៨ MP។ អ្វី​ដែល​ពិសេស​គឺ​ផលិតផល​នេះ​អាច​ដឹក​មក​កាន់​ប្រទេស​កម្ពុជា​បាន​ ដោយ​ចំណាយ​បន្ថែម​ប្រមាណ​ ២៩ ដុល្លារ។

បញ្ជាក់​ថា​ Galaxy S8+ ដែល​ដាក់​លក់​នេះ​គឺ​ជា​ប្រភេទ​ថ្មី (New Other) ជា​ផលិត​ដែល​គេ​បញ្ជូន​មក​ហាង​វិញ ឬ ផលិត​ផល​សម្រាប់​តាំង​បង្ហាញ ដោយ​​នៅ​មាន​គុណភាព​ល្អ ហើយ​អាច​មាន​ស្នាម​ឆ្កូត​បន្តិច​បន្តួច។ ក្នុង​ប្រអប់​ក៏​មាន​ផ្ដល់​ជូន​នូវ​ឆ្នាំង​សាក​រួម​ទាំង​កាស​ Original ផង​ដែរ៕​

ចុចទីនេះចូលទៅកាន់វិបសាយ eBay

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង