ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​​អាយុ​ក្រោម​អាយុ២១​ឆ្នាំ​ ថ្លៃ​ជាង​គេ​លើ​លោក

  • 2018-07-20 02:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ឈ្នះ​ជើង​ឯក World Cup ២០១៨ កីឡាករ  Kylian Mbappe ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ក្រោម​អាយុ​២១​ឆ្នាំ​​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Soccerex ដែល​ជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់។

គេ​ជ្រើសរើស​កីឡាករ​​មក​វាយ​តម្លៃ​ត្រូវ​​កើត​ឬ​ក្រោយ​នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៩៩៧​ ដោយ​កំណត់​តម្លៃ​កីឡាករ​ម្នាក់​ៗ​​​ផ្អែក​តាម​កត្តា អាយុ តួនាទី ក្លឹប​លេង​បច្ចុប្បន្ន រយៈពេល​កុងត្រា តម្លៃ​ភាគរយ​ក្នុង​ទីផ្សារ​ ការ​លេង​​ឲ្យ​ជម្រើស​ជាតិ នាទី​លេង របួស បច្ចេកទេស​លេង​និង​ការ​រក​គ្រាប់​បាល់។

បន្ទាប់​ពី​សិក្សា​លើ​ចំណុច​ខាង​លើ កីឡាករ​របស់​ PSG ដែល​ទើប​ជួយ​បារាំង​​ឈ្នះ​ពាន​ពិភពលោក  Kylian Mbappe ជា​កីឡាករ​ថ្លៃ​ជាង​គេ​ក្នុង​បញ្ជី​​ជាមួយ​តម្លៃ​១៧១​លាន​ផោន។ លេខ​២​បាន​ទៅ​លើ​  Marcus Rashford  របស់ Manchester United  មាន​តម្លៃ​៧៩,៦​លាន​ផោន។

ចំណែក​កីឡាករ​នៅ Premier League  ម្នាក់​ទៀត​គឺ Gabriel Jesus (Manchester City) នៅ​លេខ​៣​មាន​តម្លៃ​៧៨,៥​លាន​ផោន។ មើល​តាម​បញ្ជី បើ​សរុប​កីឡាករ​ U21 ថ្លៃ​ជាង​គេ​លើ​លោក​ទាំង​២០​មាន​តម្លៃ​៨៩៣​,៤​លាន​ផោន៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម