បឹង​កេត​ រក​បាន​ទីតាំង​ធ្វើ​ទីលាន​ផ្ទាល់​ខ្លួន​ហើយ​​

  • 2018-07-20 07:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​ស្រី ពុធ ធីតា ប្រធាន​ក្លឹប​បឹង​កេត​បាន​ទម្លាយ​ទីតាំង​ពីរ​​កន្លែង ​​ក្នុង​ការ​​ត្រៀម​ធ្វើ​ទីលាន​ផ្ទាល់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចូល​រួម​ប្រកួត​លីគ​កំពូល​កម្ពុជា និង Hun Sen Cup។

លោក​ស្រី ពុធ ធីតា (ស្ដាំ)

ប្រធាន​ក្លឹប​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា ​បឹង​កេត​គ្រោង​សាង​សង់​ទីលាន​ពីរ​កន្លែង​គឺ​នៅ​ភ្នំពេញ ជា​ទីលាន​សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់ ដោយ​សាង​សង់​ជា​លក្ខណៈ Futsal និង​ទីលាន​សម្រាប់​ប្រកួត​គឺ​ធ្វើ​នៅ​ខេត្ត​កំពង់​ចាម។​ សម្រាប់​ការ​ចរចា​ជា​មួយ​ម្ចាស់​ដី​​នៅ​កំពង់​ចាម​គឺ​សម្រេច​ថា នឹង​យក​ហើយ​ ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា ចាប់​ផ្ដើម​សាង​សង់​​នៅ​ពេល​ណា ​ពី​ព្រោះ​មាន​ចំណុច​​ខ្លះ​មិន​ទាន់​រួចរាល់​ទាំង​ស្រុង។

​លោក​ស្រី​បន្ថែម​ថា ​ទីលាន Futsal នៅ​ភ្នំពេញ​ នឹង​ចាប់​ផ្ដើម​សាង​សង់​ក្នុង​រយៈ​ពេល​ឆាប់​ៗ​នេះ​។ បឹង​កេត​ជា​ក្រុម​ខ្លាំង​ ដែល​កំពុង​ស្ថិត​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ដោយ​មិនទាន់​ចាញ់​សូម្បី​មួយ​ប្រកួត​​​ក្នុង​ចំណោម ១៤ ប្រកួត​ឈ្នះ ១១ ស្មើ ៣ មាន ៣៦ ពិន្ទុ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម