ច្រើនសន្លឹកពី Marianne Clais កូន​កាត់​ខ្មែរ-បារាំងស្អាតខ្លាំង ក្នុងសម្លៀកបំពាក់ប្រពៃណី

  • 2018-07-20 07:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​តារា​ម៉ូដែល​​កូន​កាត់​ខ្មែរ​បារាំង​ Marianne Clais ហៅ សោម៉ា​ ស្លៀក​ពាក់​សិច​ស៊ី​ ឥឡូវ​នាង​ ប្ដូរ​មក​គ្រង់​​ឈុត​ប្រពៃណី​ខ្មែរ​ម្ដង​ពិត​ជា​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​ ប្រៀប​បាន​ទេពធីតា​មក​ពី​ឋានសួគ៌​អម​ជាមួយ​ទេសភាព​​ព្រៃ​ព្រឹក្សា​ដ៏​ខៀវ​ស្រងាត់។

នេះ​គឺ​ជា​លើក​ទី១ម្រាប់តារាម៉ូដែលកូនកាត់រូបនេះក្នុងការគ្រងឈុតបែបប្រពៃណីខ្មែរព្រោះរាល់កម្មវិធី​​ដែល​​ម៉ូដែល នាង ចូល​រួម​មាន​តែ​សម្លៀក​បំពាក់​បែប​យុវវ័យ​ស៊ិចស៊ី។ ដល់​ពេលប្តូរ​​មក​ស្លៀក​បែបប្រពៃណីអីចឹងទៅធ្វើឲ្យអ្នកគាំទ្រ​គ្រប់គ្នា ទ្រាំ​មិនសរសើរមិន​បាន​ពីសម្រស់ដ៏ស្រស់សោភាម៉ូដែលពន្លកថ្មីរួបនេះមើលទៅទន់ភ្លន់ សុភាពរាបសារ ថ្លៃថ្នូរបែបនារីខ្មែរ។

តារា​ម៉ូដែល​កូន​កាត់​ខ្មែរ​បារាំង សោម៉ា ជា​កូន​អ្នក​ភ្នំពេញ​ អាយុ ១៤ឆ្នាំ​។ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ដើរ​បង្ហាញ​ម៉ូដ​​។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​​​ នាង ហក់​ចូល​វិថី​មួយ​នេះ​ត្រឹម​រយៈ​ពេល​ដ៍​ខ្លី​ប៉ុណ្ណោះ​ តែ​ទទួល​បាន​ប្រជាប្រិយភាព​​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ និង​មាន​ឱកាស​ក្ដោប​បាន​ការ​ងារ​ល្អ​ៗ​ជា​ច្រើន​ក្នុង​វិស័យ​ដើរ​ម៉ូដ​ផងដែរ។

ចង់ដឹងស្រស់ស្រស់ស្អាតនិងសុភាពទន់ភ្លន់ បែបណាមើលរូបខាងក្រោម៖

សោម៉ា ក្នុងឈុតសម័យ និងប្រពៃណី

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា សោម៉ា