Shawn Mendes បង្ហាញ​អារម្មណ៍​ពិត​ ខណៈ​ពេល Hailey ជិត​ចូល​រោង​ការ

  • 2018-07-20 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ តារា​ចម្រៀង​រូប​សង្ហា Shawn Mendes ត្រូវ​គេ​សង្ស័យ​ថា​បាន​ទាក់ទង​ជាមួយ​តារា​ម៉ូដែល Hailey Baldwin បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​ចំណាយ​ពេល​ស្និទ្ធស្នាល​ជាមួយ​គ្នា​ជា​ញឹក​ញាប់។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ពី​ប៉ុស្តិ៍​ទូរទស្សន៍ អូស្ត្រាលី​ ម្ចាស់​បទ "Treat You Better” និយាយ​ថា​លោក​ពិត​ជា​សប្បាយ​ចិត្ត​ បន្ទាប់​ពី​បាន​ដឹង​ថា​ Hailey បាន​ភ្ជាប់​ពាក្យ​ជាមួយ​ Justin Bieber។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​ តារា​ម៉ូដែល​ ក្រោយ​ដឹង​ដំណឹង​ថា​នាង​បាន​ភ្ជាប់​ពាក្យ​ដើម្បី​សាក​សួរ​សុខ​ទុក្ខ​ផង​ដែរ។ Shawn បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​មិន​មាន​ជម្លោះ​អ្វី​ជាមួយ​ Justin ជុំ​វិញ​រឿង​នេះ​ទេ។ លោក​បញ្ជាក់​ថា "មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ឲ្យ​មាន​រឿង​កើត​ឡើង​រវាង​យើង​ទាំង​ពីរ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ ប៉ុន្តែ​តាម​ពិត​វា​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ"។

ទោះ​បី​ជា​បញ្ជាក់​ច្បាស់​ៗ​ថា ពួក​គេ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ក៏​ដោយ Hailey ត្រូវ​គេ​កត់​សម្គាល់​ថា​​បាន​លុប​ចោល​រូប​ថត​របស់​នាង​និង Shawn Mendes នៅ​លើ​បណ្ដាញ​សង្គម Instagram គ្មាន​សល់​ ខណៈ​ពេល​ដែល​ Shawn នៅ​តែ​មាន​រូប​នាង​នៅ​លើ​ Instagram របស់​ខ្លួន។

បើ​តាម​សារព័ត៌មាន​ HollywoodLife បាន​ឲ្យ​ដឹង​ថា Shawn ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​នឹង​ព័ត៌មាន​ ដែល Hailey បាន​ភ្ជាប់​ពាក្យ​លឿនៗ​បែប​នេះ។ លោក​មិន​បាន​ទទួល​ដំណឹង​ឬ​កំណត់​សម្គាល់​អ្វី​សោះ​ពី Hailey។ ប្រភព​នោះ​ក៏​បាន​បញ្ជាក់​ថា "Shawn មិន​បាន​ខឹង​សម្បារ​អ្វី​ទេ លោក​ពិត​ជា​គោរព​និង​ សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ Hailey”៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី