CEO ជន​ជាតិ​ថៃ​​ម្នាក់​ ទទួល​គ្រឿង​ឥស្សរិយ​យស​ពី​មហាក្សត្រ​​ខ្មែរ ព្រោះហេតុផល​យ៉ាង​ពិសេស​

  • 2018-07-20 08:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះ​ប​រម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះ​រាជហឬ​ទ័​យ​ប្រោស​ប្រទាន​គ្រឿង​ឥស្សរិយ​យស​សហ​មេត្រី ថ្នាក់​មហា​សេរី​វ​ឌ្ឍ​ន៍ ដល់​នាយក​ក្រុមហ៊ុនSCG ប្រចាំ​ប្រទេស​កម្ពុជា។

ការ​​ផ្ដល់​ជូន​​ខាងលើ​កើត​ឡើង​ដោយ​សារ​ ​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​ បាន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​សង្គម​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បរិច្ចាក​​ថវិកា​ជា​ហូរ​ហែ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ស្ថាប័ន​កីឡា​​ជាតិ​​ និង​ផ្ដល់​​​អាហារូបករណ៍​​ដល់​សិស្ស​ក្រីក្រ​ជា​ដើម​។

សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ បួ​រ គ្រី បាន​​តំណាង​ព្រះ​មហាក្សត្រ​ យាង​និមន្ត​​​ចូលរួម​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​នេះ​ដល់​លោក Somwang Manpimonchai នាយក​ក្រុមហ៊ុន SCG ប្រចាំ​​​កម្ពុជា។

លោក Somwang មាន​ប្រសាសន៍​ថា​៖ "នេះ​​មិន​ត្រឹមតែ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំធេង​សម្រាប់​រូប​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​គ្រឿង​លើកទឹកចិត្ត​សម្រាប់​បុគ្គលិក​ទាំង​អស់​គ្នា​នៅ​ឯ​ក្រុមហ៊ុន​ SCG ​ផង​ដែរ"។

លោក​បន្ត​ថា រូប​លោក​និង​បុគ្គលិក​ទាំង​អស់ មិន​ត្រឹមតែ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​អាជីវកម្ម​ឲ្យ​ទទួល​ជោគជ័​យ​ប៉ុ​ណ្ណោះ​ទេ តែក៏​យកចិត្តទុកដាក់​ចំពោះ​ភាព​ចម្រុងចម្រើន​នៃ​សហ​គមន៍​ដែល​​ខ្លួន​កំ​ពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផង​ដែរ។ គ្រប់​គ្នា​សុទ្ធតែ​មាន​សេចក្ដី​តាំងចិត្ត​ក្នុង​ការ​ធ្វើជា​ក្រុមហ៊ុន​អាជីវកម្ម​ល្អ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ស​ង្គ​ម​ផ្សេងៗ។

កាល​ពី​ពេល​ថ្មីៗ បុគ្គលិក និង​ដៃគូ​ផ្គត់​ផ្គង់​របស់ ​SCG ក៏​បាន​ធ្វើ​ការ​បរិច្ចាគ​​​ប្រាក់​ជា​លើក​ទី​២ដល់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា។ ​ក្រុមហ៊ុន​ក៏​បាន​បន្ត​ការ​​គាំទ្រ​ដល់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជា​ដើម្បី​ជួយ​អភិ​វ​ឌ្ឍ​​វិស័យ​កីឡា​បាល់​ទាត់​នៅ​ប្រទេស​នេះ​ផង​ដែរ៕​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម