១០សន្លឹកបង្កប់ន័យជ្រៅ ឃើញហើយលង់សម្រស់ធម្មជាតិ នារីជនជាតិដើមភាគតិច

  • 2018-07-20 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន​ពេល​និយាយ​ដល់​ជនជាតិ​ដើម​ភាគតិច ប្រហែល​មាន​មនុស្ស​មួយ​ចំនួន​នឹក​ស្រមៃ​ដល់​​ការ​ក្រុម​មនុស្ស​ដែល​រស់​នៅ​អាស្រ័យ​នឹង​ធម្មជាតិ ការ​ស្លៀកពាក់​បែប​បុរាណ​ៗ ហើយ​រស់​នៅ​តាម​ព្រៃភ្នំ ក្រំ​ថ្ម ជិះ​ដំរី​ជាដើម។

​អ្នកខ្លះ​ទៀត យល់​ថា​ជនជាតិ​ដើម​ភាគតិច រៀន​សូត្រ​បាន​តិចតួច ហាក់​នៅ​ឆ្ងាយ​ពី​បច្ចេកវិទ្យា ឬ​មិន​សូវ​ស៊ីវិល័យ ដូច​អ្នក​នៅ​តំបន់​ទំនាប​កណ្ដាល​។

ខុស​ស្រលះ បើ​ក្រឡេក​មក​មើល​ស្ថានភាព​ជាក់​ស្ដែង នៃ​ជីវភាព​ជនជាតិ​ដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា​ ១​ភាគ​ធំ​ បច្ចុប្បន្ន ការ​រស់​នៅ​តាម​បែប​ទំនើប​ ទទួល​បាន​ការ​សិក្សា​ច្រើន​ជាង​មុន អាស្រ័យ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ លើ​បញ្ហា​សិទ្ធិ និង​សេរីភាព។

ជាក់​ស្ដែង​ជនជាតិ​ដើម​ភាគតិច នៅ​កម្ពុជា​បាន​វិវត្តន៍​ខ្លួន ដោយ​រាប់​បញ្ចូល​ទាំង​ឱកាស​សិក្សា ជីវភាព​រស់នៅ ការ​ចូលរួម​ការងារ​សង្គម​នានា និង​ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា​ទំនើប បើ​ទោះ​ពួកគេ​នៅ​តែ​គោរព និង​ប្រកាន់​ប្រពៃណី វប្បធម៌​ជន​ជាតិ​ដើម​ខ្ពស់​ក៏​ដោយ។

ខាង​ក្រោម​នេះ ជា​កម្រង​រូបភាព ស្អាតៗ ដែល​បង្ហាញ​ពី​ការ​រស់​នៅ​សម័យ​ថ្មី។

សូម​បញ្ជាក់​ថា ​​តួ​លេខ​ឆ្នាំ២០១៧ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា មាន​ជន​ជាតិ​ដើម​ភាគតិច​ប្រមាណ ១% នៃ​ប្រជាជន​កម្ពុជា​សរុប។

ក្នុង​នោះ​បាន​ចែក​ចេញ​ជា ២៤ក្រុម មាន​ដូចជា ព្នង (ពូនង) គួយ ចារាយ គ្រឹង កាវែត ស្ទៀង ក្រោល ម៊ិល ព័រ ស្អូច សំរែ លុន ខិ និង​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​ទៀត។

សូម​ទស្សនា រូបថត ស្រស់​ស្អាត​ឃើញ​ហើយ​លង់​សម្រស់​ធម្មជាតិ​ជនជាតិ​ដើម​ភាគតិច ទាំង​១០​សន្លឹក ដែល Sabay បាន​ទទួល​។

រូបភាពផ្តល់ឲ្យដោយ លោក ង៉ាច សាមីន ប្រធាន​សមាគម​យុវជន ជនជាតិ​ដើម​ភាគតិចកម្ពុជា

អត្ថបទ៖ ពៅ រក្សា