Real និង Chelsea យល់​ព្រម​លើ​តម្លៃ​ខ្លួន Hazard ១៩០​ លាន​អឺរ៉ូ ?

  • 2018-07-21 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Real Madrid និង​ក្រុម​តោ​ខៀវ​ Chelsea ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ក្នុង​តម្លៃ ១៩០ លាន​អឺរ៉ូ (១៧០​លាន​ផោន) សម្រាប់​ការ​ផ្ទេរ​ចេញ​របស់​ Eden Hazard​ នា​រដូវ​កាល​ថ្មី​​នេះ។ នេះ​បើ​តាម​ប្រភព Le10Sport របស់​បារាំង។

អធិរាជ​ស​បាន​ចាប់​ចិត្ត​ទៅ​លើ​តារា​ឆ្នើម​របស់ Chelsea ​ពីរ​រូប​គឺ Eden Hazard​ ​​និង Thibaut Courtois ប៉ុន្តែ​តាម​ប្រភព​ខាង​លើ​ការ​ព្រមព្រៀង​​អាច​កើត​ឡើង​ត្រឹម​​​តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​​របស់​ជម្រើស​បែលហ្សិក​តែ​ម្នាក់​ប៉ុណ្ណោះ។

ខ្សែ​បម្រើ​ប្រយុទ្ធ​ Eden Hazard​ ​​រក​បាន ៨៩​ គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ ( assists )​បាន ៧០ លើក​ក្នុង​ការ​បង្ហាញខ្លួន​ ៣០០ ប្រកួត​ឲ្យ​តោ​ខៀវ​ Chelsea ៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​