ផ្លូវ​ការ! Son ចុះ​កុងត្រា​រយៈ​ពេល​វែង​ជាមួយ Spurs

  • 2018-07-20 13:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជិត​មួយ​ម៉ោង​មុន​នេះ ខ្សែ​ប្រយុទ្ធ Son Heung-min បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Tottenham Hotspur។

កុងត្រា​ថ្មី​របស់​កីឡាករ មាន​សុពលភាព​រហូត​ដល់​រដូវ​កាល ២០២២-២០២៣។

ការណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ។ កាល​ពី​រដូវ​កាល ២០១៧/១៨ ខ្សែ​ប្រយុទ្ធ​លេង​ដល់​ទៅ ៥២ ប្រកួត​ឲ្យ​ក្លឹប​ និង​ស៊ុត​ចូល​ ១៨ គ្រាប់។

ក្នុង World Cup ២០១៨ ខ្សែ​ប្រយុទ្ធ Son បាន​ស៊ុត​ចូល ២ គ្រាប់។ មួយ​គ្រាប់​ពេល​ប៉ះ​ជាមួយ​ម៉ិកស៊ិក និង​មួយ​គ្រាប់​ទៀត គឺ​ពេល​ប្រកួត​ជាមួយ​អាល្លឺម៉ង់ ក្នុង​វគ្គ Group Stage៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម