រៀន​ពី​របៀប​បង្កើន​ទំនុក​ចិត្ត បុគ្គលិក​ក្រុមហ៊ុន​ចិន​មួយ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​យក​ចេញ​ពី​ចាន​បង្គន់

  • 2018-07-21 08:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​បង្គន់​ខ្លួន ក្រុមហ៊ុន​មួយ​របស់​ចិន​បាន​ធ្វើ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​ឱ្យ​បុគ្គលិក​ហូប​អាហារ​ យក​ចេញ​ពី​ចាន​បង្គន់។

ក្រុមហ៊ុន Tenfu Group នៅ​ខេត្ត​ Fujian ភាគ​ខាង​ត្បូង​ប្រទេស​​ចិន​ជា​ក្រុមហ៊ុន​ឯកទេស​ខាង​ផលិត​តែ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​មួយ នូវ​សកម្មភាព​របស់​​បុគ្គលិកទទួល​ទាន​បង្អែម​ដែល​ដាក់​នៅ​ក្នុង​បង្គន់​នោម​គួរ​ឲ្យ​រអើម។

វីដេអូ​ដែល​ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ បង្ហាញ​ថា ដំបូង​អ្នកគ្រប់គ្រង​ញ៉ាំ​មុន ហើយ​និយាយ​ថា "មើល​នែ! ខ្ញុំ​បាន​បោះ​វា​ប្រហែល​២០​ដុំ​ហើយ ឥឡូវ​ទុក​ឲ្យ​ខ្ញុំ​ជា​អ្នក​ញ៉ាំ​មុន"។ អ្នក​ចាត់ការ​បាន​និយាយ​យ៉ាង​ដូច្នេះ​មុន​លូក​ដៃ​ចាប់​អាហារ​ពី​ក្នុង​ចាន​បង្គន់​មក​ទទួល​ទាន ដែល​មនុស្ស​ភាគ​ច្រើន​មិន​ហ៊ាន​ធ្វើ។

បន្ទាប់មកបុគ្គលិកផ្សេងទៀត បាន​រើស​បង្អែម​ដ៏​កខ្វក់​នោះ​មក​ទទួលទាន​យ៉ាង​មាន​ទំនុកចិត្ត។ អ្នកគ្រប់គ្រង​បាន​ពន្យល់​ថា វា​ជា​ការ​ធ្វើ​បទបង្ហាញ​​តែ​មួយ​គត់ ក្រៅ​ពី​វគ្គ​បណ្តុះបណ្តាល ទៅ​ដល់​បុគ្គលិក​ជាន់ខ្ពស់​របស់​ពួកយើង ក្រៅ​ពី​នោះ​ពួកគេ​ក៏​ត្រូវ​បាន​តម្រូវ​ឲ្យ​សម្អាត​បង្គន់ ដើម្បី​រៀន​ពី​របៀប​បង្ហាញ​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន។

អ្នកយាម​មួយរូប​របស់​ក្រុមហ៊ុន​ ​ដែល​បាន​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​អស់​រយៈ​ពេល ២៥ ឆ្នាំ​បាន​និយាយ​ថា "ទឹកនោម​គឺស្អាត​ ដូច្នេះ​អ្នក​អាចញ៉ាំវាបាន"៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម