មិន​បាច់​ចាយ​លុយ គ្រាន់​តែ​ដើរ​មើល​​ពិព័រណ៍ ក៏​អាច​បាន​កាដូ​ទៅ​ផ្ទះ​​ដែរ​​​!

  • 2018-07-21 09:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍​នេះ អ្នក​ខ្លះ​កំពុង​លម្ហែ​កាយ​នៅ​តាម​ខេត្ត ឯ​ខ្លះ​ទៀត​​ប្រហែល​ជា​រក​នឹក​កន្លែង​ដើរ​លេង​មិន​បាន​មែន​ទេ? តោះ Sabay សូម​ណែ​នាំ​ឲ្យ​ប្រិយមិត្ត​ចូល​រួម​កម្មវិធី​មួយ ដែល​មិន​ធានា​ថា​មិន​អស់​លុយ ទទួល​បាន​ចំណោះ​ដឹង​ថ្មីៗ ថែម​ទាំង​បាន​រង្វាន់​ទៀត។

​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ ចាប់​ពី​ថ្ងៃទី ២០-២២ ​កក្កដា ឆ្នាំ២០១៨ នេះ មាន​កម្មវិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​នឹង​បង្ហាញ​ពី​វិសាលភាព​ទេសចរណ៍​នៅ​តំបន់​នីមួយៗ និង​ព័ត៌មាន​ទាក់​ទង​ពី​ដំណើរ​កម្សាន្ត​ទៅ​ទី​ជិត​ឆ្ងាយ​នានា​ជា​ដើម។

ក្នុង​នោះ ផ្សារទំនើប Sorya Center Pointផ្សារទំនើបសុវណ្ណា ផ្សារ​ទំនើប​រតនាផ្លាហ្សា Treasures of Cambodia និង​ក្លឹបហាត់ប្រាណ Jouvence Fitness @ SORYA ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ បើ​តាម​ការ​ឲ្យ​ក្រុម​ការងារ​បាន​បញ្ជាក់​ថា ​ស្ដង់​ផ្សារ​ទំនើប Sorya Center Point នឹង​ផ្ដល់​កាដូ​ជា​​ប័ណ្ណ​ទិញ​សម្ភារៈ​ជា​ច្រើន ​ដល់​អ្នក​ទស្សនា​ដោយ​គ្រាន់​តែ​ឆ្លើយ​សំណួរ​ងាយៗ​ប៉ុណ្ណោះ។ ចង់​បាន​កាដូ​​អត់? ឆ្លៀត​ទៅ​កុំ​ខាន​ណា៎!

ទំនាក់​ទំនង​ទូរសព្ទ​លេខ ០៧០ ៨៨៨ ០៧៩

អត្ថបទ៖ សុខណា