ចិនចុះហត្ថលេខាទិញរថភ្លើងល្បឿនលឿនបំផុតក្នុងពិភពលោក

  • 2018-07-22 03:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង Tongren ក្នុង​ខេត្ត Guizhou បាន​ក្លាយ​ជា​ទីក្រុង​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​ចិន ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ក្រុម​ហ៊ុន Hyperloop Transportation Technologies របស់​អាមេរិក។

កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ពីរ ធ្វើ​ឡើង​ដើម្បី​សាង​សង់​ផ្លូវ​សាក​ល្បង​ប្រវែង ១០​គីឡូម៉ែត្រ​សម្រាប់​រថភ្លើង​ល្បឿន​លឿន​បំផុត។ ដំបូង​ឡើយ រថភ្លើង​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត​ដោយ​លោក Elon Musk កាល​ពី​ឆ្នាំ ២០១៣ ហើយ​ត្រូវ​គេ​ជឿ​ថា​ជា​រថភ្លើង​នា​ពេល​អនាគត។ លើស​ពី​នេះ​ទៀត វា​មាន​សមត្ថភាព​ដឹក​ជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ ក្នុង​ល្បឿន​រហូត​ដល់ ១ ០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​តាម​រយៈ​បំពង់​ដែល​មាន​សម្ពាធ​ទាប និង​ស្ទើរ​តែ​គ្មាន​ការ​កកិត។

គួរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន HTT ក៏​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ជាមួយ​ទីក្រុង Abu Dhabi និង អ៊ុយក្រែន​ផង​ដែរ កាល​ពី​ដើម​ឆ្នាំ ២០១៨ ហើយ​ផ្លូវ​រថភ្លើង​ដំបូង​គេ​បង្អស់ បាន​ចាប់​ផ្ដើម​សាង​សង់​កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្នុង​ទីក្រុង Toulouse ប្រទេស បារាំង៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី