ដឹងមូលហេតុទឹកជន់លិចខ្លាំងនៅខណ្ឌដង្កោ ទប់មិនជាប់ ព្រោះតែបញ្ហាមួយ

  • 2018-07-22 04:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ​ តាម​ក្រសួង​ធនធាន​ទឹក និងឧតុនិយម បញ្ជាក់​ថា ស្ថានភាពទឹកជន់ខ្លាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ មានលក្ខណៈកាន់តែប្រសើរ ដោយទឹកហូរកាន់តែតិច ។ ជារួម ការហូរច្រោះនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងផុតពីការបារម្ភហើយ។

ការពិនិត្យនៅថ្ងៃទី ២១ កក្កដា ម្សិលមិញ ក្រសួងអះអាងថា ការហូរច្រោះទំនប់ ដែល​គេហៅថា រន្ធនាគ ពោលគឺវាមានជម្រៅនៅជ្រៅពេក (បាតទំនប់) ទើបធ្វើឲ្យការអន្តរាគមន៍កន្លងមកនេះ គឺគ្រាន់តែទប់ទល់ ដើម្បីការពារកុំឱ្យការហូរច្រោះរីករាលដាលកាន់តែធំឡើង ធ្វើឱ្យទឹកលិចចូលភូមិឋានប្រជាពលរដ្ឋ។

ជុំវិញបញ្ហាទឹកជន់នៅក្នុងខណ្ឌខាងលើនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន​ទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឺងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រសើរឡើងវិញហើយនាពេលនេះ៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ក្រសួងធនធានទឹក

អត្ថបទពេញនិយម