គ្រូ​បារាំង​ថា​ Pogba, Mbappe, Griezmann សម​ឈ្នះ​ Ballon d'Or

  • 2018-07-22 05:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ជួយ​បារាំង​ឈ្នះ​ពាន​ World Cup នៅ​​រុស្ស៊ី​គ្រូ​បង្វឹក​មាន់​គក​គិត​ថា​កីឡាករ​ឆ្នើម​មក​ពី​ក្លឹប​ Manchester United, PSG, Atletico និង​​ Real Madrid ៤​រូប​នេះ​សក្ដិសម​សម្រាប់​ពាន​ Ballon d'Or។​

កីឡាករ​ដែល​លោក​ Didier Deschamps គិត​ថា​គួរ​​បាន​ពាន​ផ្ទាល់​ខ្លួន​ដ៏​ធំ​ក្នុង​ពិភព​បាល់ទាត់​នោះ​មាន​ដូចជា​ Paul Pogba, Kylian Mbappe, Antoine Griezmann និង​ Raphael Varane ដែល​សុទ្ធ​សឹង​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​បារាំង។​

Deschamps ជួយ​បារាំង​ឈ្នះ​ពាន​ឆ្នាំ​១៩៩៨​កាល​នៅ​ជា​កីឡាករ​ និង​បន្ត​ជួយ​ក្រុម​ឈ្នះ​វា​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៨​នេះ​ ក្នុង​នាម​ជា​គ្រូ​បង្វឹក​វិញ​ម្ដង។​ បារាំង​បាន​យក​ឈ្នះ​ក្រូអាត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ៤​ទល់​នឹង​២​ នៅ​ទីក្រុង​មូស្គូ​ដើម្បី​គ្រង​ជើង​ឯក​ជា​លើក​ទី​ពីរ។​

Mbappe ដែល​ស៊ុត​បាន​៤​គ្រាប់​នៅ​ World Cup បាន​កក់​ពាន​ កីឡាករ​ឆ្នើម​វ័យ​ក្មេង​ Best young player of the tournament រួច​ស្រេច​ទៅ​ហើយ​ ស្រប​ពេល​ពាន​ Ballon d'Or មិន​ដឹង​ថា​រូប​គេ​អាច​ប្រជែង​ឈ្នះ​ Griezmann, Messi និង​ Ronaldo បាន​ឬ​ក៏​អត់​ទេ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី